វរៈការពារព្រំដែនលេខ៣០៣ ត្រៀមចេញឈើទៅវៀតណាមតាម ច្រក​ប៉ុស្តិ៍៧ ណាំលៀ ជាច្រើនឡាន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

វរៈការពារព្រំដែនលេខ៣០៣ ត្រៀមចេញឈើទៅវៀតណាមតាម ច្រក​ប៉ុស្តិ៍៧ ណាំលៀ ជាច្រើនឡាន!!!

01/08/2018
មណ្ឌលគិរី ៖ខណៈមន្ត្រីអាជ្ញាធរកំពុងរវល់ឃោសនារកសម្លេងឆ្នោត នៅថ្ងៃទី២៦,២៧ ខែកក្កដា ឆ្នាំ២០១៨ លោក មេនគនបាលវរៈការពារព្រំដែនគោកលេខ៣០៣ត្រៀមចេញឈើយ៉ាងច្រើន ឆ្លងទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍៧ ណាំលៀ ខណៈដែលពួកគេបានរៀបចំឈើជាស្រេច។
ដែលត្រូវដឹកចេញពីចំណុចកោះញែក និងចំណុចឃុំប៊ូស្រា ស្រុកពេជ្រាដា តាមគម្រោង មេឈ្មួញឈើ ហើយជាសមត្ថកិច្ចរូបនេះ ត្រូវចេញឈើនៅយប់នេះ និងថ្ងៃស្អែកបន្តទៀត ស្របពេលដែលសមត្ថកិច្ច និងអាជ្ញាធរកំពុងតែ។ជាប់រវល់ដ៏មមាញឹកដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងគណបក្សនយោបាយ ឃោសនាបោះឆ្នោត ។ប្រភពព័ត៌មានបានពន្លយថា ករណីនេះក៏មានការបើកភ្លើងខៀវពីលោកស្នងការខេត្តមណ្ឌលគិរីផងដែរ។
ប៉ុន្តែលោកស្នងការបានបដិសេធប្រាប់កាសែតក្នុងស្រុក ថា ខ្ញូំពុំទាន់បានដឹងព័ត៌មាននៅឡើយទេ ដោយសារបច្ចុប្បន្នខ្ញុំកំពុងមានភារកិច្ចនៅរាជធានីភ្នំពេញ។
ប៉ុន្តែខ្ញុំអរគុណចំពោះការផ្តល់ដំណឹងនេះ ដើម្បីឲ្យមន្ត្រីចុះទៅពិនិត្យ និងដាក់កម្លាំងទប់ស្កាត់មិនអនុញ្ញាតឲ្យឈើចេញឡើយ ដោយសារខ្ញុំហាមដាច់ខាត និងពង្រឹងចំពោះបទល្មើសព្រៃឈើនេះ ។

មន្ត្រីរាជការ និងអាជ្ញាធរនៅស្រុកពេជ្រាដា បានរិៈគន់ថា លោក មេនគរបាលវរៈការពារព្រំដែនលេខ៣០៣ អតីតជាអធិការរងនគរបាលស្រុកកែវសីមា ធ្លាប់បានប្រព្រឹត្តបទល្មើសជញ្ជូនឈើខុសច្បាប់។ មកទល់នឹងបច្ចុប្បន្ននេះ លោកបានក្លាយជាមេខ្លោងដ៏ធំនៅស្រុកពេជ្រាដា ក្នុងការនាំឈើទៅប្រទេសវៀតណាមឆ្លងតាមច្រកប៉ុស្តិ៍៧ ណាំលៀ យ៉ាងគឃ្លើន។
ក្នុងនាមខ្លួនជាសមត្ថកិច្ចដែលមានតួនាទីទប់ស្កាត់ និងបង្ក្រាប ក្លាយជាជនដែល ដឹកជញ្ជូនឈើល្មើសច្បាប់ឆ្លងទៅប្រទេសវៀតណាមទៅវិញ៕