ចេញ​​តម្លៃហើយអ្នកគាំទ្រ Samsung Galaxy Note9 ទំហំ​ ៥១២ GB ឃើញ​អាច​ស្លុត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចេញ​​តម្លៃហើយអ្នកគាំទ្រ Samsung Galaxy Note9 ទំហំ​ ៥១២ GB ឃើញ​អាច​ស្លុត

24/07/2018
កន្លង​មក​មាន​ចចាមអារ៉ាម​ចេញ​ផ្សាយ​ជា​ច្រើន​​លើក​​ថា​ Galaxy Note9 នឹង​មាន​អង្គ​ផ្ទុក​ទំហំ​ដល់​ ៥១២ GB។​​​​​ខណៈ​នេះ​ មាន​ដំណឹង​ថ្មី​ចុង​ក្រោយ​ បាន​​បញ្ជាក់​ជា​ថ្ម​ពី​ទំហំ​អង្គ​ផ្ទុក​របស់​ Galaxy Note9 រួម​ជា​មួយ​តម្លៃ។
រូបភាព Render ផ្លូវការនៃ Galaxy Note9
តាម​ការ​ចុះ​ផ្សាយ​របស់​វិបសាយ​ SamMobile បាន​បញ្ជាក់​ថា​ Galaxy Note9 ពិត​ជា​មាន​អង្គ​ផ្ទុក​ទំហំ​ដល់​ ៥១២ GB ហើយ​​ជម្រើស​ទំហំ​អង្គ​ផ្ទុក​តូច​បំផុត​គឺ​មាន​ចាប់​ពី​ ១២៨ GB ឡើង​ទៅ មិន​មែន​ ៦៤ GB ដូច​មុន​នោះ​ទេ។
រូបភាព Render ផ្លូវការនៃ Galaxy Note9
បន្ថែម​ពី​នេះ​គេ​ដឹង​ថា​ Galaxy Note9 ​នឹង​មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ **១ ០៥០ អឺរ៉ូ (ស្មើ​ប្រមាណ​ ១ ២៣០ ដុល្លារ) ** រហូត​ដល់​ ១ ២៥០ អឺរ៉ូ (ស្មើ​ប្រមាណ ១ ៤៦០ ដុល្លារ) ជា​តម្លៃ​សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប។ បញ្ជាក់​ថា​​តម្លៃ​លក់​នៅ​អឺរ៉ុប​គឺ​បូក​បន្ថែម​អត្រា​ពន្ធ​ ២០% ហេតុ​នេះ​លើ​ទីផ្សារ​ដទៃ​អាច​មាន​តម្លៃ​ធូរ​ជាង​នេះ៕​​​​​


ប្រភព៖ Sammobile