លោក ដូណាល់ ត្រាំ កំពុងពិចារណា​ដកហូតសិទ្ធិមន្ត្រី​សល់ពី​អតីតរដ្ឋបាល​លោក អូបាម៉ា ចំនួន០៦រូប! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

លោក ដូណាល់ ត្រាំ កំពុងពិចារណា​ដកហូតសិទ្ធិមន្ត្រី​សល់ពី​អតីតរដ្ឋបាល​លោក អូបាម៉ា ចំនួន០៦រូប!

24/07/2018
(វ៉ាស៊ីនតោន)៖ សេតវិមាន​បានឲ្យដឹងថា ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កំពុងពិចារណា​ដកហូត​​​សិទិ្ធ Security Clearance (សិទ្ធិទទួលបាន​ពត៌មានសម្ងាត់​របស់រដ្ឋ និងចេញ-ចូល​​កន្លែងហាមឃាត់​នានា ក្រោយពីមាន​ការត្រួតពិនិត្យ​​ប្រវត្តិ​យ៉ាងល្អិតល្អន់​បំផុត​) ​​របស់​​អតីត​មន្រ្តីចារ​កម្មអាមេរិក​ចំនួន ០៦រូប ដែលធ្លាប់បម្រើការងារ​ក្នុងសម័យអតីតរដ្ឋបាល​​របស់​​លោក បារ៉ាក់ អូបាម៉ា។ នេះបើតាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
បើតាមអ្នកនាំពាក្យ​​របស់សេតវិមាន​​លោកស្រី Sarah Sanders ​ក្រុមមន្រ្តី​​ខាងលើ​បាន​​ប្រើប្រាស់​សិទ្ធិ​អតីត​តួនាទី និងឯកសិទ្ធិ​របស់​ពួក​​គេ ដើម្បីបម្រើរឿង​នយោបាយ និងក្នុងករណីខ្លះ​ទៀតដើម្បីរកប្រាក់ចំណូល​ថែមទៀត។ លោកស្រី Sanders បានលើក​ឡើងថា «ការ​​ធ្វើការចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន អំពីការលួចទាក់ទង​ជាមួយ​ប្រទេសរុស្ស៊ី និងរងឥទ្ធិពល​ពី​រុស្ស៊ី ប្រឆាំងនឹង​លោកប្រធានាធិបតី​​​នោះ គឺជារឿងពុំត្រឹមត្រូវ​ជាខ្លាំង ​ហើយ​បុគ្គល​ដែលកាន់សិទ្ធិ Security Clearance កំពុងធ្វើការចោទ​ប្រកាន់ទាំងអស់​នេះ គឺជារឿង​កាន់​តែមិនសមរម្យ​ជាងនេះ​ទៅទៀត។
បើតាម​លោកស្រី Sanders ក្នុងចំណោមមន្រ្តី​ខាងលើ រួមមានអតីត​​ប្រធានទីភ្នាក់ងារ​ចារកម្ម CIA លោក John Brenna និង Micheal Hayden, អតីត​នាយកទីភ្នាក់ងារ FBI លោក James Comey, អតីត​រដ្ឋមន្រ្តីក្រសួង​ស៊ើបការណ៍សម្ងាត់​ លោក James Clapper, អតីត​​ទីប្រឹក្សា​សន្តិសុខជាតិ លោកស្រី Susan Rice, និង អតីត​នាយករង FBI លោក Andrew McCabe។

គួរជម្រាបថា នៅក្រោយ​​ជំនួបជា​មួយ​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ក្នុងទីក្រុង​ហែលស៊ីនគី ប្រទេសហ្វាំងឡង់ លោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់​យ៉ាងចាស់ដៃ ពីសហគមន៍​ស៊ើបការណ៍​សម្ងាត់របស់អាមេរិក ដោយ​ក្នុង​ជំនួបនោះ មេដឹកនាំអាមេរិក​រូប​នេះ ហាក់ដូចជាបាន​កាន់​ជើងរុស្ស៊ី ហើ​យ​និយាយបន្ទាប​បន្ថោក​​​ក្រុម​ចារកិច្ចរបស់ប្រទេស​ខ្លួន ជុំវិញបញ្ហាថា​តើ​រុស្ស៊ី​បានលូកលាន់​កិច្ច​ការ​បោះឆ្នោត​អាមេរិកកាលពី​ឆ្នាំ២០១៦ ដែរ​ឬក៏អត់នោះ។

ក្នុងចំណោមអ្នកដែលរិះគន់ខ្លាំង​ ចំពោះការបង្ហាញគោល​ជំហររបស់លោក ត្រាំ គឺលោក Brennan ដែលបានលើក​ឡើងជាសាធារណៈ​ថា ទង្វើរបស់​លោក ត្រាំ នៅ​អំឡុង​ការធ្វើ​សន្និសីទជាមួយលោក ពូទីន គ្មានខុសអ្វីពី​ការក្បត់ជាតិឡើយ។ ជុំវិញរឿង​នេះដែរ លោកស្រី Sanders បាន​ទាត់ចោល​មន្ទិលសង្ស័យ​ដែលថា ការដកឯកសិទ្ធិពិសេស​ខាងលើរបស់​ក្រុម​មន្រ្តីទាំង ០៦រូប ​គឺជាការសងសឹក​​ប្រឆាំង​​នឹង​ពាក្យ​សម្តីរិះគន់ តែផ្ទុយទៅវិញ​គឺដើម្បីទប់ស្កាត់​​មន្រ្តីទាំងនោះ កុំ​ឲ្យ​ដើរ​ប្រើសិទ្ធិ​ពិសេស​ៗ​​របស់​ពួកគេ ទៅបម្រើន​យោបាយ​​ និង​​​​រក​​ចំណូល៕