ក្រសួងធនធានទឹក បានបញ្ជាក់ថា ទំបន់វារីអគ្គិសនីមួយនេះ មានសមត្ថភាពស្ដុកទឹកប្រមាណ៥,០០០លានម៉ែត្រគូប និងអាចផលិតថាមពលអគ្គិសនីបាន៤១០ម៉េកាវ៉ាត់ ហើយទឹកដែលហូរចេញពីទំនប់នេះ នឹងត្រូវហូរចូលមកទន្លេសេកុង។
ពាក់ព័ន្ធករណីនេះ ក្រសួងធនធានទឹក បានព្រមានចំពោះប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេសេកុង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយអាជ្ញាធរខេត្តស្ទឹងត្រែង ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈឲ្យរួចជាស្រេច ដើម្បីជម្លៀសប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព។
គិតត្រឹមល្ងាចថ្ងៃនេះ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានបញ្ជាក់ថា ពុំទាន់មានតំបន់ណាមួយក្នុងខេត្ដស្ទឹងត្រែង រងផលប៉ះពាល់ដោយសារជន់លិចហូរធ្លាក់មកពីប្រទេសឡាវនៅឡើយទេ៕