ព្យុះ​កំណាច Son Tinh «ឆក់យកជីវិតប្រជាជន​វៀតណាម​កើនដល់​២៧នាក់ ខណៈ​០៧នាក់​បាត់ខ្លួន» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះ​កំណាច Son Tinh «ឆក់យកជីវិតប្រជាជន​វៀតណាម​កើនដល់​២៧នាក់ ខណៈ​០៧នាក់​បាត់ខ្លួន»

24/07/2018
(ហាណូយ)៖ គ្រោះទឹក​ជំនន់ និងគ្រោះរអិល​បាក់​ដី ដែលបង្កឡើង​ដោយ​ព្យុះទីហ្វុង​កំណាច សុនទិញ (Son Tinh) បានសម្លាប់​​មនុស្សកើនឡើងដល់ ២៧នាក់ហើយ ខណៈមនុស្ស​០៧នាក់ទៀតបាត់ខ្លួន និង​​២៦នាក់រងរបួស នៅឯតំបន់​ភាគ​កណ្ដាល និងភាគខាងជើង​​ប្រទេស​​វៀតណាម។ នេះបើតាម​​អាជ្ញាធរ​វៀតណាម ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរគ្រប់គ្រង​​គ្រោះមហន្តរាយ​វៀតណាម នៅថ្ងៃអង្គារនេះ​បានឱ្យដឹងទៀតថា នៅក្នុងចំណោម​​ជនរងគ្រោះ​ទាំង ២៧នាក់ មាន ១៣នាក់ ជាអ្នកស្រុករស់​នៅក្នុងខេត្តយេនបៃ (Yen Bai), ០៦នាក់រស់នៅក្នុងខេត្តសុនឡា (Son La), ០៣នាក់​មកពីខេត្តភូថូ (Phu Tho), ០៣នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាល​នៃប្រទេស, ម្នាក់ទៀតមកពីខេត្តហាវប៊ិញ (Hoa Bin) និងម្នាក់​ទៀតមកពីខេត្តឡាវកៃ (Lao Cai)។
ចំណែកឯ​អ្នកបាត់ខ្លួន ០៧នាក់ ក្នុងនោះមាន ០៤នាក់​រស់នៅក្នុងខេត្ត Yen Bai, ០២នាក់នៅក្នុងខេត្ត Thanh Hoa, និងម្នាក់នៅក្នុងខេត្ត Phu Tho។
គួរជម្រាបថា បើតាមអាជ្ញាធ​វៀតណាម​ផ្ទះ ២៤៣ខ្នងត្រូវបាន​បំផ្លាញ ហើយ ៦,៩០០ខ្នង​ត្រូវជន់លិច ខណៈសត្វ​ពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើន​ជាង ១១៥,០០០ក្បាល ត្រូវងាប់។ មិនតែ​ប៉ុណ្ណោះ ដីស្រែ ៦,២០០ហិកតា ក៏ត្រូវបានបំផ្លាញ និង​៨១,០០០ហិកតាត្រូវ​ជន់លិច​ផងដែរ៕