ភ្លើងឆេះព្រៃនៅប្រទេសក្រិក «ផ្តាច់ជីវិតមនុស្សកើនដល់៥០នាក់ និងជាង១៥០នាក់របួស» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្លើងឆេះព្រៃនៅប្រទេសក្រិក «ផ្តាច់ជីវិតមនុស្សកើនដល់៥០នាក់ និងជាង១៥០នាក់របួស»

24/07/2018
(អាតែន)៖ អាជ្ញាធរក្រិកនៅល្ងាចថ្ងៃអង្គារនេះ​បានឱ្យដឹងថា ភ្លើងឆេះព្រៃ​ដែលកំពុងវាយលុក​ស្ទើរទាំងទូទាំង​ប្រទេស បាន​សម្លាប់​មនុស្ស​កើន​ឡើង​ដល់​ ៥០នាក់ និងជាង ១៥០នាក់ផ្សេងទៀត​រងរបួស។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាល​ក្រិក​បានបញ្ជូនក្រុមអ្នកពន្លត់​អគ្គីភ័យរាប់រយនាក់ ទៅកាន់តំបន់​រងគ្រោះ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងជួយជម្លៀស ប្រជាជននៅក្បែរ​ទីក្រុងអាតែន ទៅកាន់ទីទួលមាន​សុវត្ថិភាព។ ចំណែកចំនួនខាងលើ អាចនឹងមានការកើនឡើងជាបន្តបន្ទាប់​ទៀត​​ ខណៈមានសេចក្តីរាយការណ៍ថាមានមនុស្សបាត់ខ្លួន។
គួរបញ្ជាក់ថា ដោយសារតែ​ភ្លើងឆេះព្រៃនេះ​នាយករដ្ឋមន្ត្រី​ក្រិក លោក អាឡិចស៊ីស តាស៊ីប្រាស់ (Alexis Tsipras) បានលុបចោល​ដំណើរទស្សនកិច្ច​ទៅ​កាន់ប្រទេសបូស្នី ដើម្បីជួយសម្របសម្រួល​ប្រតិបត្តិការ​ជួយសង្រ្គោះ និងស្វែងរកជំនួយ​ពីអន្តរជាតិ៕