iPhone X មិនត្រឹមតែជា iPhone ដែលមានតម្លៃថ្លៃជាងគេបង្អស់នោះទេ ប៉ុន្តែតម្លៃលក់ចេញវិញរបស់វាក៏បានខ្ពស់ណាស់ដែរ។
B-Stock ដែលជាក្រុមហ៊ុនលក់ផលិតផលមួយទឹកដ៏ធំមួយរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា iPhone X មួយទឹកដែលប្រើរួច អាចលក់ចេញវិញបាន ៨៥% នៃតម្លៃដើម។ នេះមានន័យថា iPhone X ដែលមានតម្លៃ ១ ០០០ ដុល្លារ ពេលលក់ចេញវិញអាចបានដល់តម្លៃ ៨៥០ ដុល្លារឯណោះ ខាតត្រឹម ១៥០ ដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុននេះបាននិយាយថានេះជាភាគរយដ៏ខ្ពស់បំផុតមួយ បើធៀបនឹង iPhone ស៊េរីដទៃទៀតៗ រួមទាំងស្មាតហ្វូនដទៃ។ ជាក់ស្ដែង iPhone 6, 6s, 7 និង iPhone 8 ជាដើមនោះ អាចលក់ចេញវិញក្នុងតម្លៃខ្ពស់បំផុតត្រឹម ៦៥% នៃតម្លៃដើមប៉ុណ្ណោះ បន្ទាប់ពីចេញលក់លើទីផ្សារបាន ៦ ខែ៕
ប្រភព៖ 9to5Mac
