កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» របស់ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមមុខងារ «គន្លឹះសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្មវិធីទូរស័ព្ទដៃ «MoEYSAppScan» របស់ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមមុខងារ «គន្លឹះសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ»

24/07/2018
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបន្ថែមមុខងារ “គន្លឹះសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ដែលភ្ជាប់ទៅក្នុងកម្មវិធីទូរស័ព្ទដៃ MoEYSAppScan។ កម្មវិធី MoEYSAppScan មានមុខងារជាកម្មវិធីពង្រឹងសមត្ថភាព និងតេស្តសាកល្បងសមត្ថភាពសិស្សថ្នាក់ទី១២ និងមានមុខងារស្កេនរូបភាព សម្រាប់សិស្សស្វែងយល់ ពីបាតុភូតផ្សេងៗ តាមសៀវភៅពុម្ភរបស់ក្រសួង ជាមួយវីដេអូពន្យល់ពីបាតុភូត សម្រាប់មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីទទួលបានការគាំទ្រ និងប្រើប្រាស់យ៉ាងច្រើនពីសិស្សដែលបានប្រឡងបសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំកន្លងទៅ ចំពោះការប្រើប្រាស់ការប្រព័ន្ធពង្រឹងសមត្ថភាព និងតេស្តសមត្ថភាពសិស្សថ្នាក់ទី១២រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបន្តស្វែងរកបច្ចេកវិទ្យាថ្មីៗទៀតដើម្បីជួយសម្រួលដល់ការសិក្សា និងជាពិសេសសម្រាប់សិស្សដែលត្រូវត្រៀមប្រឡងសញ្ញាប្រមធ្យមសិក្សាទុតិយភូមិ។ កម្មវិធីកន្លឹះសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាមុខងារទី៣ នៃ MoEYSAppScan ជាបឋមមានវីដេអូចំនួន០២មុខវិជ្ជា គណិតវិទ្យា និងអក្សរសាស្រ្តខ្មែរ។ កម្មវិធីត្រៀមប្រឡងនេះ មានសាស្រ្តាចារ្យបង្រៀនពីវិធីជាគន្លឺះដើម្បីដោះស្រាយលំហាត់គណិតវិទ្យា និងការសរសេរតែងសេសេចក្តីបានល្អ។
សូមធ្វើបច្ចុប្បន្នភាពកម្មវិធី “MoEYSAppScan” ឥលូវសម្រាប់ទទួលបានមុខងារ «គន្លឹះសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ» សម្រាប់ Play Store ហើយ App Store សូមរង់ចាំ៣ថ្ងៃទៀត។
តំណភ្ជាប់ គន្លឹះសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
www.wikitube.asia 
កម្មវិធី MoEYSAppScan នេះអាចទាញយកបានពី Play Store ឬ App Store តាមតំណភ្ជាប់៖
App Store: http://bit.ly/appscan-ios
Play Store: http://bit.ly/appscan-android