ព្រះមហាក្សត្រ និងសម្តេចយាយ ព្រះរាជទានព្រះរាជអំណោយ ជូនប្រជាពលរដ្ឋ ៥៧៨គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកស្រែអំបិល ខេត្តកោះកុង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រ និងសម្តេចយាយ ព្រះរាជទានព្រះរាជអំណោយ ជូនប្រជាពលរដ្ឋ ៥៧៨គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកស្រែអំបិល ខេត្តកោះកុង

24/07/2018
(កោះកុង)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេច​ព្រះ​មហាក្សត្រី នរោត្តម​ មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជាពលរដ្ឋ ៥៧៨គ្រួសារ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ដែលរងគ្រោះដោយសារទឹកជំនន់។​
ព្រះរាជអំណោយរបស់ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រី ត្រូវបានសម្តេចចៅហ្វវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកទៅចែកជូនដល់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ។ ប្រជាពលរដ្ឋដែលទទួលព្រះរាជអំណោយនាថ្ងៃនេះរួមមាន៖ ប្រជាពលរដ្ឋនៅឃុំដងពែង ៣១៧គ្រួសារ, ប្រជាពលរដ្ឋឃុំស្រែអំបិល ១៧៥គ្រួសារ និងពលរដ្ឋឃុំជីខលើ ៨៦គ្រួសារ។
សូមបញ្ជាក់ថា ទឹកជំនន់ប៉ុន្មានថ្ងៃមកនេះ បានជន់លិចស្រុកចំនួន៤ បណ្តាលឲ្យប្រជាពលរដ្ឋរងគ្រោះ ១,០២៥គ្រួសារ។ ស្រុកដែលរងការជន់លិចនេះរួមមាន៖ ស្រុកកោះកុង ១១៥គ្រួសារ, ស្រុកថ្មបាំង ២២០គ្រួសារ, ស្រុកស្រែអំបិល ៦១០គ្រួសារ និងស្រុកមណ្ឌលសីមា ៨០គ្រួសារ៕