ផ្ទុះករណីបាញ់​ប្រហារកក្រើក​ទីក្រុង Toronto ប្រទេស​កាណាដា, មនុស្ស​ម្នាក់ស្លាប់ និង​០៩នាក់រងរបួស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ផ្ទុះករណីបាញ់​ប្រហារកក្រើក​ទីក្រុង Toronto ប្រទេស​កាណាដា, មនុស្ស​ម្នាក់ស្លាប់ និង​០៩នាក់រងរបួស!

23/07/2018
(តូរ៉ុនតូ)៖ មនុស្សម្នាក់​បានបាត់បង់ជីវិត និងយ៉ាងតិច​០៩នាក់​បានរងរបួស ក្រោយពីខ្មាន់​កាំភ្លើងម្នាក់ បានធ្វើសកម្មភាព​បាញ់ប្រហារនៅ​កន្លែងទីប្រជុំជន​មួយកន្លែង ក្នុងទីក្រុងតូរ៉ុនតូ (Toronto) នៃខេត្តអនតារីយ៉ូ (Ontario) ភាគអាគ្នេយ៍ ប្រទេស​កាណាដា។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយចេញពី​សារព័ត៌មាន​អង់គ្លេស Daily Mail (Mail Online) នៅព្រឹក​ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
សាក្សីនៅកន្លែង​កើតហេតុ​បានឲ្យដឹងថា បុរសម្នាក់ស្ថិតក្នុង​សម្លៀកបំពាក់​ពណ៌ខ្មៅ បានដកកាំភ្លើងបាញ់ប្រហារនៅតំបន់​ទីប្រជុំ​ជន​ គ្រីកថោន (Greektown) នៃទីក្រុង Toronto ដែលសម្បូរ​ទៅដោយ​ភោជនីយដ្ឋាន និងហាងលក់​ទំនិញ នាវេលាយប់​ថ្ងៃអាទិត្យ​សប្តាហ៍នេះ (ពេល​វេលានៅ​ភាគខាងកើត​កាណាដា) ខណៈ​ស្នូរកាំភ្លើងចន្លោះ​ពី ១៥គ្រាប់ ទៅ ២០គ្រាប់ បាន​លាន់ឡើង។
គួរជម្រាបថា បើតាមការបញ្ជាក់​ពីប៉ូលិសកាណាដា ខ្មាន់កាំភ្លើង​បានស្លាប់​បាត់ហើយ នាខណៈពេល​នេះ ចំណែកអ្នកដែល​រងរបួស ដោយរួមមានទាំងក្មេងៗ​ផងដែរនោះ ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការជួយសង្រ្គោះ​ជាបន្ទាន់។ ជាមួយគ្នា​នេះដែរ ការស៊ើប​​អង្កេត​កំពុងប្រព្រឹត្តទៅ ដើម្បីកំណត់មូលហេតុ នៅពីក្រោយ​ការបាញ់ប្រហារ​ដ៏រន្ធត់នេះ៕