ព្យុះកំណាច Son Tinh វាយលុកវៀតណាម «ផ្តាច់ជីវិតមនុស្ស២២នាក់ និងបាត់ខ្លួន១២នាក់» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្យុះកំណាច Son Tinh វាយលុកវៀតណាម «ផ្តាច់ជីវិតមនុស្ស២២នាក់ និងបាត់ខ្លួន១២នាក់»

23/07/2018
(ហាណូយ)៖ គ្រោះទឹក​ជំនន់ និងគ្រោះរអិលបាក់​ដី ដែលបង្កឡើងដោយ​ព្យុះទីហ្វុង​កំណាច សុនទិញ (Son Tinh) បានសម្លាប់​មនុស្សកើនឡើងដល់ ២២នាក់ហើយ ខណៈមនុស្ស១២នាក់ទៀតបាត់ខ្លួន និង​២៦នាក់រងរបួស នៅឯតំបន់ភាគ​កណ្ដាល និងភាគខាងជើង​ប្រទេស​វៀតណាម។ នេះបើតាម​អាជ្ញាធរ​វៀតណាម ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
អាជ្ញាធរគ្រប់គ្រង​គ្រោះមហន្តរាយ​វៀតណាម នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា នៅក្នុងចំណោម​ជនរងគ្រោះ​ទាំង ២២នាក់ មាន ១១នាក់ ជាអ្នកស្រុករស់​នៅក្នុងខេត្តយេនបៃ (Yen Bai), ០៤នាក់រស់នៅក្នុងខេត្តសុនឡា (Son La, ០៤នាក់​មកពីខេត្តភូថូ (Phu Tho), ០២នាក់មកពីខេត្តថាញ់ហាវ (Thanh Hoa) ភាគកណ្ដាល​នៃប្រទេស, និងម្នាក់ទៀតមកពីខេត្ត Hoa Binh។
ចំណែកឯ​អ្នកបាត់ខ្លួន ១២នាក់ ក្នុងនោះមាន ០៦នាក់​រស់នៅក្នុងខេត្ត Yen Bai, បីនាក់នៅក្នុងខេត្ត Thanh Hoa, ០២នាក់នៅក្នុងខេត្ត Son La និងម្នាក់នៅក្នុងខេត្ត Phu Tho។
គួរជម្រាបថា បើតាមអាជ្ញាធ​វៀតណាម​ផ្ទះ ២៣១ខ្នងត្រូវបាន​បំផ្លាញ ហើយ ៥,៩០០ខ្នង​ត្រូវជន់លិច ខណៈសត្វ​ពាហនៈ ៦៥,០០ក្បាល និងមាន់ទាច្រើន​ជាង ១០៦,០០០ក្បាល ត្រូវងាប់។ មិនតែ​ប៉ុណ្ណោះ ដីស្រែ ៥,៧០០ហិកតា ក៏ត្រូវបានបំផ្លាញ និង​១១៥,០០០ហិកតាត្រូវ​ជន់លិច​ផងដែរ៕