គ្រោះ​រញ្ជួយដី​បន្ថែមទៀត ៥.៨រ៉ិចទ័រ វាយប្រហារ​ប្រទេស​អ៊ីរ៉ង់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះ​រញ្ជួយដី​បន្ថែមទៀត ៥.៨រ៉ិចទ័រ វាយប្រហារ​ប្រទេស​អ៊ីរ៉ង់!

23/07/2018
(តេហេរ៉ង់)៖ គ្រោះរញ្ជួយដីថ្មី​មួយផ្សេងទៀត​ជាមួយកម្រិត ៥.៨រ៉ិចទ័រ បាន​វាយប្រហារចំ​​ខេត្តកឺម៉ាន់ (Kerman) ភាគអាគ្នេយ៍​នៃប្រទេស​អ៊ីរ៉ង់ ​បន្ទាប់ពីទទួល​រងការវាយលុក​ផ្ទួនៗគ្នា​ ដោយគ្រោះរញ្ជួយ​ដល់ទៅបីលើក​រួចមកហើយ កាលពី​ថ្ងៃអាទិត្យ និង​មនុស្សជិត ២៩០នាក់​​​បានរងរបួស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី​សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៨។
គិតត្រឹមព្រឹក​ថ្ងៃចន្ទនេះ​មនុស្សជិត ២៩០នាក់ បានទទួល​រងរបួស​ដោយសារ​ការវាយប្រហារ​ពី​​គ្រោះរញ្ជួយដី​​​​មួយ​មាន​កម្រិត ៥.៩រ៉ិចទ័រ​ក្នុងចំណោម​គ្រោះរញ្ជួយដី​ទាំង ០៣ខាងលើ ដែល​បាន​​វាយប្រហារ​ទៅលើខេត្ត កឺម៉ាន់ហ្សាហ៍ (Kermanshah) ភាគខាងលិចអ៊ីរ៉ង់ ខណៈ​នាព្រឹក​ថ្ងៃចន្ទ​នេះ​ គ្រោះរញ្ជួយដីថ្មី​មួយទៀត​បានកើត​មានឡើង ប៉ុន្តែពុំទាន់​មានសេចក្តី​រាយការណ៍​ពីទំហំនៃការបំផ្លិច​បំផ្លាញ និងមនុស្ស​រងគ្រោះ​បន្ថែម​នៅឡើយទេ។
គួរជម្រាបថា បើតាម​អាជ្ញាធរអ៊ីរ៉ង់​នៅក្រោយ​គ្រោះរញ្ជួយដី កាលពី​ម្សិលមិញ មនុស្សសរុប ២៨៧នាក់ បាន​រងរបួស ខណៈ​អគារ​​ចំនួន ​១០១ខ្នង ត្រូវបាន​បំផ្លិចបំផ្លាញ​ទាំង​ស្រុង។ ចំណែក​ឯកាលពី​ខែឧសភា​កន្លងទៅ​ខេត្ត កោះហ្គីលូយ៉េហ៍ (Kohgiluyeh) ភាគខាងត្បូង ក៏បានរង​ការវាយ​ប្រហារ​ពី​គ្រោះរញ្ជួយដី​ដ៏ខ្លាំងក្លាមួយ​ផងដែរ ដែលបាន​បណ្តាលឲ្យ​​មនុស្ស ១៣៣នាក់របួស។
នាពេលកន្លង​មកនេះ អ៊ីរ៉ង់បានប្រឈមមុខនឹង​​​គ្រោះរញ្ជួយដី​ធំៗ​។ តួយ៉ាងកាល​ពីខែវិច្ឆិកាឆ្នាំទៅ គ្រោះមហន្តរាយ​រញ្ជួយដីកម្រិត ​៧.២​រ៉ិចទ័រ បានវាយ​ប្រហារ​តំបន់ព្រំដែន​អ៊ីរ៉ង់ជាមួយ​អ៊ីរ៉ាក់ ដែលបានធ្វើឲ្យ​មនុស្សរាប់រយ​នាក់ស្លាប់ និងរងរបួស៕