រុស្ស៊ីនិងបារាំង រួមគ្នាជាលើកដំបូងបញ្ជូនជំនួយមនុស្សធម៌ ទៅក្រុង Ghouta ដែលកងទ័ពស៊ីរី ទើបរំដោះបាន​ពី​ក្រុមឧទ្ទាមមក​វិញ ​​ក្រោយ​ពេល០៥ឆ្នាំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រុស្ស៊ីនិងបារាំង រួមគ្នាជាលើកដំបូងបញ្ជូនជំនួយមនុស្សធម៌ ទៅក្រុង Ghouta ដែលកងទ័ពស៊ីរី ទើបរំដោះបាន​ពី​ក្រុមឧទ្ទាមមក​វិញ ​​ក្រោយ​ពេល០៥ឆ្នាំ

22/07/2018
(ដាម៉ាស)៖ រុស្ស៊ីនិងបារាំង ជាលើកទីមួយបានរួមគ្នាបញ្ជូនជំនួយមនុស្សធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ ទៅកាន់ទីក្រុង Ghouta ដែលស្ថិត​នៅ ក្បែររដ្ឋធានីដាម៉ាស់ ​ភាគខាងនិរតីប្រទេសស៊ីរី ក្រោយពីទីក្រុងនេះ ត្រូវបានកងកម្លាំងរដ្ឋាភិបាលស៊ីរី ដណ្តើម​កាន់​កាប់​ពី​ក្រុម​ឧទ្ទាម​មក​វិញ កាលពីខែមេសា​កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨។
ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌រួមគ្នានេះ ដែលជាលើកទីមួយរវាងប្រទេសរុស្ស៊ីនិងប្រទេសលោកខាងលិចនោះ បានកើតមាន​ឡើង​​នៅក្រោយកិច្ចព្រមព្រៀងមួយរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន និងសមភាគីបារាំងលោក Emmanuel Macron នៅក្នុង​​កិច្ច​ពិភាក្សានៅឯទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី កាលពីខែឧសភា។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះយោធាដឹកជញ្ជូន​មួយគ្រឿង​របស់រុស្ស៊ី ដែលផ្ទុកជំនួយមនុស្សធម៌​និង​ថ្នាំពេទ្យប្រមាណ៥០តោន បានទៅដល់ប្រទេសស៊ីរីហើយ ក្រោយពីចាកចេញពីទីក្រុង Chateauroux ភាគកណ្តាលប្រទេសបារាំង។
គួរជម្រាបថា ជំនួយខាងលើ ដែលរួមមានថ្នាំសង្កូវ ឧបករណ៍វេជ្ជសាស្រ្ត សម្លៀកបំពាក់ និងតង់ស្នាក់នៅបណ្តោះអាសន្ននោះ នឹងត្រូវ​ប្រគល់ជូនប្រជាជននៃទីក្រុង Ghouta ដែលទើបត្រូវបានកងកម្លាំងរដ្ឋាភិបាលរំដោះយកមកវិញ ក្រោយសង្រ្គាមហែកហួរប្រមាណ​ជា​០៥ឆ្នាំ៕