ភ្លើងឆេះ​ព្រៃកំពុងរាតត្បាត​យ៉ាងគំហុក​នៅប្រទេស​ក្រិក, មនុស្ស​សរុប​២០នាក់ស្លាប់ និងរាប់រយ​នាក់រង​របួស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ភ្លើងឆេះ​ព្រៃកំពុងរាតត្បាត​យ៉ាងគំហុក​នៅប្រទេស​ក្រិក, មនុស្ស​សរុប​២០នាក់ស្លាប់ និងរាប់រយ​នាក់រង​របួស!

24/07/2018
(ក្រិក)៖ អាជ្ញាធរក្រិកនៅថ្ងៃអង្គារនេះ​បានឱ្យដឹងថា ភ្លើងឆេះព្រៃ​ដែលកំពុងវាយលុក​ស្ទើរទាំងទូទាំង​ប្រទេស ​បានសម្លាប់មនុស្សយ៉ាងហោចណាស់​ ២០នាក់ និងរាប់រយ​នាក់ផ្សេងទៀត​រងរបួស។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC​ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨។
រដ្ឋាភិបាល​ក្រិក​បានបញ្ជូនក្រុមអ្នកពន្លត់​អគ្គីភ័យរាប់រយនាក់ ទៅកាន់តំបន់​រងគ្រោះ ដើម្បីប្រយុទ្ធនឹងភ្លើងឆេះព្រៃ និងជួយជម្លៀស ប្រជាជននៅក្បែរ​ទីក្រុងអាតែន ទៅកាន់ទីទួលមាន​សុវត្ថិភាព។ ដោយ​ឡែក ប្រតិបត្តិការ​ជួយសង្រ្គោះភ្ញៀវ​ទេសចរ ១០នាក់ ក៏កំពុងធ្វើឡើង​ផងដែរ ខណៈចំនួន​អ្នកស្លាប់ត្រូវបាន​គេរាយការណ៍ថា កើនឡើងដល់ ២០នាក់ និងច្រើន​ជាង ១០៤នាក់រងរបួស ហើយ​ក្នុងនោះមាន ១១នាក់របួសធ្ងន់ ព្រមទាំង ១៦នាក់​ជាកុមារ​ផងដែរ។
គួរបញ្ជាក់ថា ដោយសារតែ​ភ្លើងឆេះព្រៃនេះ​នាយករដ្ឋមន្ត្រី​ក្រិក លោក អាឡិចស៊ីស តាស៊ីប្រាស់ (Alexis Tsipras) បានលុបចោល​ដំណើរទស្សនកិច្ច​ទៅ​កាន់ប្រទេសបូស្នី ដើម្បីជួយសម្របសម្រួល​ប្រតិបត្តិការ​ជួយសង្រ្គោះ និងស្វែងរកជំនួយ​ពីអន្តរជាតិ៕