Nokia X6 ចាប់​ផ្ដើម​ចេញ​លក់​លើ​សកល​លោក​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Nokia X6 ចាប់​ផ្ដើម​ចេញ​លក់​លើ​សកល​លោក​ហើយ

21/07/2018
ទីបំផុត​ក្រុមហ៊ុន​ HMD Global ប្រកាស​បញ្ចេញ​លក់​ Nokia X6 លើ​ទីផ្សារ​​សកលលោក​ ដោយ​មាន​ប្រើ​ប្រាស់​ឈ្មោះ​ថ្មី​ថា​ Nokia 6.1 Plus។ ទឹក​ដី​ដំបូង​ដែល​មាន​លក់​ Nokia 6.1 Plus នេះ​មុន​គេ​គឺ​ទីក្រុង​ហុងកុង។
Nokia 6.1 Plus នឹង​មាន​លក់​នៅ​ហុងកុង​នា​ថ្ងៃ​ទី​ ២៤ ខែ​កក្កដា​នេះ ក្នុង​តម្លៃ​​​ចាប់​ពី​ប្រមាណ​ ២៩២ ដុល្លារ។ នៅ​ក្នុង​ប្រទេស​ចិន Nokia 6.1 Plus នេះ​មាន​តម្លៃ​ចាប់​ពី​ប្រមាណ​ ២០០ ដុល្លារ, ២៣៥ ដុល្លារ និង ថ្លៃ​បំផុត​ដល់​ ២៦៦ ដុល្លារ។

លក្ខណៈ​សម្បត្តិ​របស់​ Nokia 6.1 Plus មាន​ដូច​ជាង៖


  • អេក្រង់​មាន​ទំហំ​ ៥,៨​ អ៊ីញ​ អាច​បង្ហាញ​រូបភាព​នៅ​កម្រិត​ FHD+ (២២៨០ x ១០៨០ ភីកសែល) និង​មាន​មាត្រដ្ឋាន​ 19:9
  • ប្រើ​​បន្ទះ​ឈីប​ Qualcomm Snapdragon 636
  • RAM ទំហំ​ ៤ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ ៣២ GB ឬ ៦៤ GB ហើយ​ក៏​មាន​ប្រភេទ RAM ៦ GB/៦៤ GB ដែរ មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត
  • កាមេរ៉ា​ភ្លោះ​ ១៦ MP + ៥ MP និង​​កាមេរ៉ា​មុខ​មាន​កម្រិត ១៦ MP ​
  • ថាមពល​ថ្ម​មាន​ទំហំ​ ៣០៦០ mAh
  • មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​នៅ​ផ្នែក​ខាង​ក្រោយ
  • ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 8.1 Oreo (Android One)





ប្រភព៖ GSMarena