ស្ថានភាពទឹកស្ទឹងព្រែកត្នោត ដល់ចំណុចត្រូវប្រកាសអាសន្ន ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្ថានភាពទឹកស្ទឹងព្រែកត្នោត ដល់ចំណុចត្រូវប្រកាសអាសន្ន ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន!!!

20/07/2018
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋថា ដោយសារតែភ្លៀងបន្ដធ្លាក់ជាប់ៗគ្នា បណ្ដាលឲ្យកម្រិតទឹកនៅស្ថានីយ៍វាស់ទឹកពាមឃ្លៃ ឡើងដល់កម្រិតខ្ពស់៧.៣០ម៉ែត្រ ដែលជាកម្រិតអាចនឹងបង្កឲ្យមានទឹកជំនន់នៅតាមដងស្ទឹងព្រែកត្នោត ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ស្ថានភាពទឹកកាន់តែឡើងខ្ពស់នេះ អាចបង្កផលប៉ះពាល់ដល់ផ្ទៃដីបង្កបង្កើនផល លំនៅដ្ឋាន ទ្រព្យសម្បត្តិ អាយុជីវិត និងអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ពីជំងឺរាតត្បាតផ្សេងៗ។
បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន​ខ្ពស់ជាប្រចាំ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះ និងកុមារតូចៗ និងពិនិត្យតាមដានសភាពការណ៍កម្រិតទឹក នៅតាមភូមិសាស្ដ្រ។