ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីព្រមានដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណា នៅតែបន្តទទួលអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់ ដើម្បីធានាលើការផ្ដល់ឥណទាននឹងត្រូវទទួលទណ្ឌកម្មខាងវិន័យធ្ងន់ធ្ងររហូតដល់ការហូតអាជ្ញាប័ណ្ណអាជីវកម្មស្របតាមមាត្រា៥៥ និង៥៦ នៃច្បាប់ស្ដីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាធរមាន។
កន្លងមកធនាគារជាតិនៃកម្ពុជា ធ្លាប់បានជូនដំណឹងស្ដីពីការហាមឃាត់ទទួលអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាការផ្ដល់ឥណទាន ជាបន្តបន្ទាប់កាលពីខែមីនា ឆ្នាំ២០១៦។ ប៉ុន្តែសង្កេតឃើញថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទមួយចំនួននៅតែបន្តអនុវត្តមិនបានពេញលេញតាមសេចក្ដីជូនដំណឹងនោះឡើយ។
ធនាគារជាតិនៃកម្ពុជា សូមសំណូមពរដល់សាធារណជនទាំងអស់មានការប្រុងប្រយ័ត្ន និងជៀសវាងការប្រើប្រាស់អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ សម្រាប់ការធានាលើការខ្ចីឥណទាន៕
សេចក្ដីលម្អិតសូមមើលការជូនដំណឹងខាងក្រោមនេះ៖