បារាំងបានក្លាយជាម្ចាស់ជើងឯក World Cup ជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩៨។ ក្នុងលោក Didier Deschamps បានតស៊ូយ៉ាងអស្ចារ្យនៅប្រកួតផ្ដាច់ព្រ័ត្រជាមួយក្រូអាតដោយបានយកឈ្នះ ៤-២។
ជាការពិតក្រោយពេលឈ្នះសមាជិកនៃក្រុមជម្រើសជាតិបារាំងទាំងអស់ត្រូវទទួលបានមេដាយមាសម្នាក់១ៗ និងលើកពាន World Cup ដែលមានកម្ពស់៣៦សង់ទីម៉ែត្រ ធ្វើអំពីមាសចំនួន១៨ការាត់ និងមានទម្ងន់៦,១គីឡូក្រាម។
យ៉ាងណាមិញរឿងត្រូវដឹង ពាន World Cup នោះបារាំងមិនអាចយកទៅផ្ទះបានទេ ពោលគេនឹងឲ្យពានចម្លងដែលធ្វើអំពីសំរឹទ្ធជំនួសវិញ ហើយក្រុមជើងឯកផ្សេងៗក៏បានអ៊ីចឹងដូចគ្នា។ ក្រុមជើងឯកបានត្រឹមកាន់ពានពិត រហូតបញ្ចប់ការអបអរ ក្រោយពេលឈ្នះការប្រកួតភ្លាមៗលើទីលានតែប៉ុណ្ណោះ។ សម្រាប់ពានពិតគឺនៅរក្សាទុកដោយ FIFA ដដែល។
រឿងមួយទៀតតាមការទម្លាយឲ្យដឹងពីលោក Jurgen Klinsman ដែលជាសមាជិកជើងឯក World Cup ជាមួយអាល្លឺម៉ង់ឆ្នាំ១៩៩០ និយាយថា ប្រទេសដែលឈ្នះ WC គ្រប់កីឡាករទាំងអស់នឹងពាន World Cup តូចៗម្នាក់១ទុកនៅផ្ទះ៕
ប្រភព៖ The Sun