សង្ស័យភ្លើងប្រចណ្ឌ ទាញកាំភ្លើងកែច្នៃ បាញ់សម្លាប់ប្រពន្ធ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សង្ស័យភ្លើងប្រចណ្ឌ ទាញកាំភ្លើងកែច្នៃ បាញ់សម្លាប់ប្រពន្ធ!!!

17/07/2018
ខេត្តកំពង់ធំ៖ បុរសវ័យក្មេងម្នាក់ទំនងជាប្រចណ្ឌប្រពន្ធរបស់ខ្លួននឹងអ្នកផ្សេង ហើយពេលត្រឡប់មកដល់ផ្ទះវិញ ក៏បង្កទៅជាជម្លោះនឹងគ្នាយ៉ាងខ្លាំង ហើយយកកាំភ្លើងកែច្នៃមកបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៧ និង១០នាទី​ព្រឹក ថ្ងៃអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្តាន់។
មន្ត្រីនគរលបានស្រុកសណ្ដាន់ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ម៉ៅ ជាតិ អាយុ២៤ឆ្នាំ ។ រីឯជនរងគ្រោះឈ្មោះ គង់ ទី អាយុ២៨ឆ្នាំ។ បច្ចុប្បន្ន ពួកគេទាំង២នាក់ប្ដីប្រពន្ធ រស់នៅភូមិចារជ្រំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនសង្ស័យ និងរងគ្រោះ​ទាំង២នាក់ប្ដីប្រពន្ធ​បានមកសីុឈ្នួលគេ នៅក្នុងភូមិគន្លងខ្ទីង ឃុំឈើទាល ស្រុកសណ្ដាន់។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ជនសង្ស័យទំនង​ជាកើតមានការប្រចែប្រចណ្ឌប្រពន្ធរបស់ខ្លួនជាមួយនឹងអ្នកផ្សេង ទើបធ្វើឲ្យគ្រួសាររបស់គេកើតមានទំនាស់នឹងគ្នាជាញឹកញាប់។ លុះមកដល់វេលាខាងលើ ពួកគេក៏ឈ្លោះប្រកែកគ្នាទៀត ស្រាប់តែជនសង្ស័យជាប្ដីបានទាញកាំភ្លើងកែច្នៃ បាញ់នឹងគ្រាប់កាំភ្លើង AK 47 បណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ ហើយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាង​សំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមច្បាប់។ ដោយឡែក សាកសពរបស់ស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី។