បុរសល្មោភកាមម្នាក់ឃើញក្មេងស្រីម្នាក់ចេញពីចម្ការ ចាប់ដៃអូសចូលព្រៃរំលោភ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បុរសល្មោភកាមម្នាក់ឃើញក្មេងស្រីម្នាក់ចេញពីចម្ការ ចាប់ដៃអូសចូលព្រៃរំលោភ!!!

17/07/2018
ខេត្តរតនគីរី៖ បុរសល្មោភកាមម្នាក់កំពុងជិះម៉ូតូដើរទិញអេតចាយ ស្រាប់តែប្រទះឃើញក្មេងស្រីដើេរចេញពីចម្ការតែម្នាក់ឯង ក៏ឈប់ម៉ូតូស្ទាក់ ចាប់អូសដៃរបស់នាង នាំទៅចាប់រំលោភ នៅក្នុងរហូតដល់បានសម្រេច ហើយគេចខ្លួនបាត់ បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិទុស ឃុំតាអង ស្រុកកូនមុំ។
ក្មេងស្រីរងគ្រោះ ឈ្មោះ ស ល អាយុ១៣ឆ្នាំ ជនជាតិភាគតិចគ្រឹង មុខរបរជួយធ្វើចម្ការជាមួយនឹងឪពុកម្តាយ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ រីឯជនសង្ស័យល្មោភកាមនោះ គឺមិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយ ប៉ុន្តែគេគ្រាន់តែដឹងថា ជននេះគឺជាអ្នកប្រកបរបរដើរទិញអេតចាយ។

ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ នាងទើបនឹងចេញពីចម្ការតែម្នាក់ឯង ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ លុះពេលនាងដើរមកដល់ចំណុចចម្ការស្វាយចន្ទី ដែលជាកន្លែងស្ងាត់ ស្រាប់តែលេចមុខជនសង្ស័យជិះម៉ូតូដើរទិញអេតចាយមកដល់ ហើយឈប់ម៉ូតូ រួចស្ទុះមកចាប់ដៃរបស់នាងអូសចូលទៅក្នុងព្រៃ ចាប់នាងរំលោភសេពសន្ថវៈ រហូតដល់បានសម្រេច។

ក្រោយពេលកើតហេតុ អាណាព្យាបាលបាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ សុំឲ្យសមត្ថកិច្ចតាមស្រាវជ្រាវ ស្វែងរកចាប់ខ្លួន​ជនសង័្សយ នាំមកផ្ដន្ទាទោសតាមច្បាប់។