ចប់​ World Cup ភ្លាម FIFA បង្ហោះ​វីដេអូ​រំជួល​ចិត្ត​ភ្លែត ធ្វើ​ឲ្យនឹក​ស្រណោះ​កម្មវិធីមួយ​នេះ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចប់​ World Cup ភ្លាម FIFA បង្ហោះ​វីដេអូ​រំជួល​ចិត្ត​ភ្លែត ធ្វើ​ឲ្យនឹក​ស្រណោះ​កម្មវិធីមួយ​នេះ

16/07/2018
បន្ទាប់​ពី World Cup បាន​ចាប់​ផ្ដើម​ជាង ១ ខែ​កន្លង​មក កាល​ពី​យប់​ម្សិលមិញ ជើង​ឯក​បាល់ទាត់​ពិភពលោក​ថ្មី​ត្រូវ​បាន​រក​ឃើញ។ ពួក​គេ​គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង។ ក្រោយ​ចប់​កម្មវិធី​នេះ ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បាន​បង្ហោះ​វីដេអូ​មួយ​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង​ក្នុង​កម្មវិធី​មួយ​នេះ។
តាម​រយៈ​គណនី Youtube របស់​ខ្លួន FIFA បាន​បង្ហោះ​វីដេអូ​ប្រមាណ​ជិត ៤ នាទី​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើត​ឡើង​ក្នុង World Cup ២០១៨ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។ វីដេអូ​ត្រូវ​បាន​បង្ហោះ​ឡើង​ក្រោម​ចំណង​ជើង “Russia 2018 – An Unforgettable World Cup” ឬ "រុស្ស៊ី​ឆ្នាំ ២០១៨ – ព្រឹត្តិការណ៍ World Cup ដែល​មិន​អាច​បំភ្លេច​បាន"។

FIFA មិន​បាន​បញ្ជាក់​ថា​ មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​ខ្លួន​ជ្រើស​យក​ចំណង​ជើង​ខាង​លើ​ឡើយ។ ទំនង​ជា​ស្ថាប័ន​មួយ​នេះ យល់​ថា​ក្នុង​ព្រឹត្តិការណ៍ World Cup លើក​នេះ មាន​លទ្ធផល​ប្រកួត​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ជា​ច្រើន​ ដូច​ជា អាល្លឺម៉ង់​បាន​ធ្លាក់​ត្រឹម​វគ្គ Group Stage និង​អេស្ប៉ាញ​ត្រូវ​បាន​ទម្លាក់​ដោយ​រុស្ស៊ី​ជា​ដើម បាន​កើត​ឡើង ទើប​បាន​ជា​ដាក់​ចំណង​ជើង​បែប​នេះ​មើល​ទៅ។

នៅ​ខាង​ក្រោម​វីដេអូ FIFA ក៏​បាន​បង្ហាញការ​អបអរ​ដល់​ក្រុម​មាន់​គក​បារាំង​ដែល​បាន​លើក​ពាន World Cup ជា​លើក​ទី២ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។
ខាង​ក្រោម​ជា​វីដេអូ​ដែល​បាន FIFA បាន​បង្ហោះ​ក្រោយ​ព្រឹត្តិការណ៍ World Cup បាន​បិទ​បញ្ចប់៖៕




ប្រភព៖ FIFA