ដូណាល់ ត្រាំ ទុកយើង​ជាសត្រូវ​ទៅ​ហើយ ដូច្នេះយើងកុំពឹងផ្អែក​ទាំងស្រុងលើ​អាមេរិក​ទៀត, នេះបើ​តាមសម្តីនៃ​​មន្ត្រី​ជាន់ខ្ពស់​​អាល្លឺម៉ង់! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ ទុកយើង​ជាសត្រូវ​ទៅ​ហើយ ដូច្នេះយើងកុំពឹងផ្អែក​ទាំងស្រុងលើ​អាមេរិក​ទៀត, នេះបើ​តាមសម្តីនៃ​​មន្ត្រី​ជាន់ខ្ពស់​​អាល្លឺម៉ង់!

16/07/2018
(ប៊ែរឡាំង)៖ រដ្ឋមន្រ្តីការបរទេស​អាល្លឺម៉ង់​បានសង្កត់ធ្ងន់ៗថា «យើងលែង​អាចពឹងផ្អែកទាំងស្រុង​លើសេតវិមាន​ទៀតហើយ» ដោយ​ការ​​លើកឡើងនេះ បានកើតមាន​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រលយ​ពាក្យសម្តីថា សហភាពអឺរ៉ុប​ត្រូវលោក​ចាត់ទុកថា​ «ជាសត្រូវ»។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។
ប្រមុខការទូត​អាល្លឺម៉ង់​លោក ហៃកូ ម៉ាអាស (Heiko Maas) បានលើកឡើង​ក្នុងបទសម្ភាសន៍​មួយថា «ដើម្បីរក្សាភាពជាដៃគូជា​មួយ​សហរដ្ឋអាមេរិក​ យើងត្រូវតែ​ធ្វើការសម្របសម្រួល​វាឡើងវិញ ដោយយើង​មិនអាចពឹងផ្អែកទាំងស្រុង​លើសេតវិមាន​តទៀត​ឡើយ ផ្ទុយទៅវិញ​ជាដំបូង​ ពួកយើងត្រូវសាមគ្គីគ្នា​ឲ្យកាន់តែ​ជិតស្និទ្ធ នៅក្នុង​តំបន់អឺរ៉ុប​ផ្ទាល់តែម្តង»។ លោក Maas បានបញ្ជាក់ថា អឺរ៉ុប​មិនគួរបណ្តោយ​ឲ្យ​មាន​ការប្រេះឆាគ្នានោះ​ឡើយ ទោះបីជា​មានការវាយប្រហារ​ដោយពាក្យសម្តីធ្ងន់ធ្ងរ​យ៉ាងណាក្តី ពី​ប្រធានាធិបតី​អាមេរិក។
គួរជម្រាបថា នៅក្នុងបទសម្ភាសន៍​ជាមួយ​សារព័ត៌មាន CNS News លោក ត្រាំ បានចាត់ទុកប្លុក​ដែលមាន ២៨ប្រទេសនេះថា «ជាសត្រូវ»​​ ជុំវិញបញ្ហាពាណិជ្ជកម្ម។ នាពេល​កន្លង​មកនេះ លោក ត្រាំ បានរិះគន់ជាច្រើន​លើកច្រើនសា​ទៅលើសម្ព័ន្ធមិត្ត និងដៃគូអាមេរិក ចំពោះ​​ការយកពន្ធ​ដែលលោក​អះអាងថា គ្មានតម្លាភាព​លើទំនិញ​អាមេរិក ហើយលោក ត្រាំ បានដាក់ចេញ​នូវការបង្កើនពន្ធ​កម្ពស់គឺដល់ទៅ​២៥ភាគរយ​លើដែកថែប និង១០ភាគរយ​លើអាលុយមីញ៉ូម ដែលនាំចូលពី​ប្រទេសជា​ច្រើន រួមមានទាំងសមាជិកអឺរ៉ុប។
ជាការឆ្លើយតប​ សហភាពអឺរ៉ុប បានដំឡើងពន្ធវិញទៅលើទំនិញសំខាន់ៗរបស់អាមេរិក ដូចជា​ខោខូវប៊យ ម៉ូតូ ស្រាវីស្គី ជាដើម ដែលគិតជាតម្លៃសរុប​​​ស្មើនឹង ៣.៣ពាន់លានដុល្លារ៕