តុលាការសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ដែលកាប់ប្លន់យាយនិងចៅឲ្យរបួសធ្ងន់យកលុយ១០មុឺនរៀល!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តុលាការសម្រេចឃុំខ្លួនជនសង្ស័យ២នាក់ដែលកាប់ប្លន់យាយនិងចៅឲ្យរបួសធ្ងន់យកលុយ១០មុឺនរៀល!!!

10/07/2018
ព្រៃវែង៖ ជនត្រូវចោទ២នាក់ដែលធ្វើសកម្មភាពកាប់ប្លន់យាយនិងចៅស្រីឲ្យរបួលធ្ងន់យកលុយ១០ម៉ឺនរៀល ត្រូវបានសាលាដំបូងខេត្តព្រៃវែងសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តព្រៃវែង។
កាលពីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៨លោក ម៉ុង មុនីចរិយា ចៅក្រមស៊ីបសួរនៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ចំនួន២នាក់ទី១ឈ្មោះ ឈុន សក្ដា ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិតាមូងឃុំថ្កូវស្រុកកំពង់ត្របែកខេត្តព្រៃវែង។
២ឈ្មោះ ហ៊ុន វិសាល ភេទប្រុសអាយុ១៨ឆ្នាំនៅភូមិឃុំជាមួយគ្នា ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទផ្លន់មានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា តាមមាត្រ៥៣៥និងមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ ដែលបានប្រព្រឹត្តនៅភូមិតាមូងឃុំថ្កូវស្រុកកំពង់ត្របែក កាល៤ខែកក្កដាឆ្នាំ២០១៨។
គួរម្លឹកថា កាលពីវេលាម៉ោង១ទាបភ្លឺឈានចូលថ្ងែទី០៤ខែកក្កដាឆ្នាំ២០១៨ នៅចំណុចភូមិតាមូងឃុំថ្កូវ ស្រុកកំពង់ត្របែក មានករណីប្លន់ដោយប្រើកាំបិទផ្គាក់ កាប់មកលើជនរងគ្រោះចំនួន២នាក់នៅផ្ទះរបស់ខ្លួន។
១ឈ្មោះ ស សុខ ភេទស្រីអាយុ៦៧ឆ្នាំបានរបួសក្បាលធ្ងន់ធ្ងរ។
២ឈ្មោះអ៊ូច ចន្ធូភេទស្រីអាយុ១៨ឆ្នាំត្រូវបានក្រុមចោរកាប់ត្រូវកដៃខាងឆ្វេង ចំណែកឈ្មោះស សុខ ចោរកាប់ត្រូវក្បាលអ្នកទាំង២ត្រូវជាយាយនិងចៅ។
ជាមួយគ្នានោះក្រុមចោរបានប្លន់យកប្រាក់ចំនួន១០ម៉ឺនរៀល។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលខេត្តបានបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាព ហើយបានស្រាវជ្រាវជុំវិញកន្លែងកើតហេតុ។

ទើបកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៣នាក់ យកមកសាកសួរ ក្នុងនោះមានជនជាប់ចោទខាងលើ២នាក់
និងម្នាក់ទៀតឈ្មោះ សំ រ៉ាដូ ភេទ ប្រុសអាយុ១៨ឆ្នាំនៅចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មិនពាក់ពន្ធ័ករណីនេះទេ ព្រោះជនត្រូវចោទទាំង២នាក់ខាងលើបានសារភាពថាខ្លួនធ្វើសកម្មភាពតែ០២នាក់ប៉ុណ្ណោះ។