ឈ្លោះគ្នាក្នុងគ្រួសារ រត់ទៅដេកលើផ្លូវដែក រថភ្លើងកិនដាច់ភ្លៅ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្លោះគ្នាក្នុងគ្រួសារ រត់ទៅដេកលើផ្លូវដែក រថភ្លើងកិនដាច់ភ្លៅ!!!

10/07/2018
ខេត្តតាកែវ៖ បុរសម្នាក់កើតមានទំនាស់ នៅក្នុងគ្រួសារ បានរត់ទៅដេកនៅលើផ្លូវដែក ក៏ត្រូវរថភ្លើងកិនដាច់ជើងទាំង២ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ នៅត្រង់គីឡូម៉ែត្រលេខ ៥៨-៥៩ ស្ថិតក្នុងភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង។មន្ត្រីនគរបាលស្រុកសំរោង បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថភ្លើងកិនដាច់ជើងទាំង២នោះ ឈ្មោះ កែវ សុឃីម អាយុ៣៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិក្រាំងរលូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នោះ ជនរងគ្រោះបានកើតមានទំនាស់ នៅក្នុងគ្រួសារ ទើបគេដើរចេញទៅផឹកស្រាបាត់។ រីឯអ្នកនៅក្នុងគ្រួសារក៏ដើរតាមរកជនរងគ្រោះដែរ តែរកមិនឃើញ ហើយក្រុមគ្រួសារបានគិតថា ប្រហែលជាជនរងគ្រោះទៅដេក នៅផ្ទះរបស់មិត្តភក្ដិរបស់គេ ទើបឈប់តាមរកបន្តទៀត។ លុះមកដល់វេលាខាងលើ ទើបមានការភ្ញាក់ផ្អើលថា ជនរងគ្រោះត្រូវរថភ្លើងកិនដាច់ជើងត្រឹមភ្លៅទាំង២។ក្រោយពេលកើតហេតុ សមត្ថកិច្ច និងក្រុមគ្រួសារបានចុះទៅមើល និងបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ។