ឈ្មួញកំពុងសម្រុកដឹកឈេីប្រណិតយកទៅវៀតណាមយ៉ាងរំគាល តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឈ្មួញកំពុងសម្រុកដឹកឈេីប្រណិតយកទៅវៀតណាមយ៉ាងរំគាល តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ!!!

05/07/2018
រតនគិរី៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅដើមខែកក្កដាឆ្នាំ២០១៨នេះ មានរថយន្តសេរីទំនើបៗរាប់សិបគ្រឿងកំពុងសម្រុកដឹកឈើប្រណិតខុសច្បាប់ទាំងថ្ងៃទាំងយប់ ចេញពីខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវស្រុកអូរយ៉ាដាវខេត្តរតនគិរី។

ជាក់ស្ដែងនៅថ្ងៃទី១ដល់ទី៤ខែកក្កដានេះឈ្មួញនៅតែសម្រុកដឹកឈើចេញទៅវៀតណាម តាមច្រកទ្វារនេះយ៉ាងរំគាល ខណៈអាជ្ញាធរសមត្ថកិច្ច និងគណៈកម្មការថ្នាក់ជាតិចុះទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់នោះ ស្រវឹងភ្នែក ងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮរាល់សកម្មភាពទាំងនេះ។
ឈ្មួញឈើល្បីឈ្មោះ ហូវ ជីវ៉ៃ និងឈ្មួញរាប់សិបនាក់ទៀតកំពុងសប្បាយនិងអាជីវកម្មជំនួញឈើប្រណិតរបស់ពួកគេ។

សេចក្ដីរាយការណ៍បន្តថា ក្បួនរថយន្តសេរីទំនើបៗ១០ទៅ២០គ្រឿង ដឹកឈើប្រណិតខុសច្បាប់ចេញពីខេត្តស្ទឹងត្រែង ចូលមកខេត្តរតនគិរី មានដូចជារថយន្ត បាឡែន លុចសុីស ហាយឡែនឌរ័ សាំយ៉ុង ឡង់គ្រីសរ័ ឆ្លាម។
ទាក់ទិននឹងមុខរបរជំនួញឈើប្រណិតនៅបច្ចុប្បន្ននេះ ត្រូវបានក្រុមឈ្មួញរកសុីតូចតាចម្នាក់បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថា នៅថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៨នេះ មានថៅកែវៀតណាម មួយរូបមានលុយយ៉ាងច្រើនបានដើរទិញឈើចំនួនពីរខេត្ត គឺខេត្តរតនគិរី នឹងខេត្តស្ទឹងត្រែង។
ហើយបានជួលឈ្មួញខាងខ្មែរដឹកជញ្ជូននឹងរត់ការជាមួយសមត្ថកិច្ច តាមដងផ្លូវឲ្យមានភាពរលូន ម្លេះហើយទើបសមត្ថកិច្ចមិនបង្ក្រាប។

សព្វថ្ងៃនេះលំហូរឈើប្រណិតខុសច្បាប់ចេញទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្នុងមួយថ្ងៃៗមិនក្រោមពីរ ៥០០ទៅ៧០០ម៉ែត្រគូបនោះទេ នេះមិននិយាយដល់ថ្ងៃចេញធំ។
ប្រភពបានបន្តទៀតថា មេឈ្មួញស្រុកខ្មែរពីរនាក់ ហូវ ជីវ៉ៃ និង ឈ្មោះ ទូច ណាត គឺជាមេឈ្មួញឈេីប្រណិតដុះស្លែនៅប្រចាំខេត្តរតនគិរី នេះតែម្ដង។

មិនដែលឃេីញសមត្ថកិច្ចជំនាញបង្ក្រាបបានម្ដងណានោះឡេីយ។
ដោយឡែកភ្ញៀវទេសចរណ៍ ជាតិនឹងអន្តរជាតិដែលបានធ្វើដំណើរពេលយប់មកដល់ទឹកដីទាំងពីរខេត្តខាងលើនេះមានការព្រួយបារម្មណ៍ ពីសុវត្តិភាពលើដងផ្លូវសាធារណៈ មូលហេតុរថយន្តដឹកឈើខុសច្បាប់បើកលឿនៗដូចហោះហើយមានភ្ញៀវទេសចរណ៍ មួយចំននួ ក៏ធ្លាប់មានរឿងទាស់សំដីគ្នាជាមួយពួកក្រុមឈ្មួញនៅតាមដងផ្លូវសាធារណៈទៀតផង។

ព្រោះក្រុមឈ្មួញចោទថា ភ្ញៀងទេសចរណ៍ បានដេញឡានដឹកឈើរបស់ពួកគេ ហេតុដូច្នេះហើយខាងភ្ញៀវទេសចរណ៍ស្នើដល់សមត្ថកិច្ចនឹងអាជ្ញាធរដែនដីនៅក្នុងខេត្តរតនគិរី មេត្តាជួយត្រួតពិនិត្យលើដងផ្លូវសាធារណៈផងព្រោះជិតដល់ថ្ងៃបោះឆ្នោតហើយ។

ព្រោះតែបែបនេះទើបការអនុវត្តច្បាប់ស្ដីពីការទប់ស្កាត់បទល្មើសព្រៃឈើ ពីសំណាក់អាជ្ញាធរខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ជាពិសេសគណៈកម្មការថ្នាក់ជាតិ គឺគ្មានប្រសិទ្ធភាពទាល់តែសោះសម្រាប់ខេត្តរតនគិរីនិង ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។