តូចចិត្តប្រពន្ធលួចមានប្រុសថ្មី ដឹកដៃកូនស្រីមកលោតទឹកសម្លាប់ខ្លួន!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

តូចចិត្តប្រពន្ធលួចមានប្រុសថ្មី ដឹកដៃកូនស្រីមកលោតទឹកសម្លាប់ខ្លួន!!!

05/07/2018
ភ្នំពេញ៖ បុរសម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយប្រពន្ធមានប្តីថ្មី ខូចចិត្តនាំកូនស្រីអាយុ៧ឆ្នាំ មកលោតទឹកសម្លាប់ខ្លួន ខណ:ដែលឪពុកលិចក្នុងទន្លេបាត់ រីឯកូនស្រីវិញ ត្រូវបានគេជួយស្រង់ទាន់ពេល។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ឪពុកដែលនាំកូនមកលោតទឹកសម្លាប់ខ្លួននោះឈ្មោះ ទៀង អាយុ៣០ មុខរបរនៅផ្ទះ ឯកូនស្រី ឈ្មោះ ហង្ស លីហ្សា អាយុ៧ឆ្នាំ ស្នាក់នៅជាមួយឪពុក នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ចំណែកស្ត្រីជាម្តាយ ដែលមានប្តីថ្មីនោះ នៅម្តុំផ្សារសិនជូរី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាកម្មការិនីរោងចក្រ។

ប្រភពពត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចក បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាឪពុក បាននិយាយកុហកកូនថា នាំកូនមកហាត់ប្រាណ តែបែរជានាំមកលោតទឹកពីលើស្ពានជ្រោយចង្វារ ដោយបុរសជាឪពុកបានលិច ទៅក្នុងទឹកទន្លេបាត់ ហើយកូនស្រីត្រូវបានខ្មែរឥស្លាម ដែលជិះទូកក្នុងទន្លេនៅក្បែរនោះ ជួយទាន់ពេលវេលា។
ក្រោយពេលកើតហេតុក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍ ដើម្បីសួរនាំស្រាវជ្រាវរកសាច់ញាតិ រួចក៏បានប្រគល់ក្មេងស្រីទៅឲ្យយាយ នាំត្រឡបមទៅផ្ទះវិញ។