កំពង់ឆ្នាំង៖ នៅភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស មន្ត្រីជំនាញនៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ បានរកឃើញគ្រាប់បែកចង្កោមប្រភេទ Blue24 ទំលាក់ពីយន្តហោះ ចំនួន២៨គ្រាប់ និងបានកម្ទេចចោលតាមលក្ខណៈបច្ចេកទេស។
សូមបញ្ជាក់ថាៈ ក្រុមប្រតិបត្តិការនៃវិទ្យាស្ថានបច្ចេកវិទ្យាសកម្មភាពមីនខេត្តកំពង់ឆ្នាំង ដោយមានកិច្ចសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បច្ចុប្បន្ននេះកំពុងប្រតិបត្តិការបោសសម្អាតចម្ការគ្រាប់បែកចង្កោមចំនួន ២កន្លែង នៅភូមិស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស គឺចម្ការលេខ 04940 និង 04941 ដែលមានផ្ទៃដីប្រមាណ ៧០ហិកតា ដើម្បីរំដោះផ្ទៃដីសម្រាប់ឲ្យប្រជាជនបង្កបង្កើនផល និងអាស្រ័យផល រួមចំណែកលើកស្ទួយកម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ទំព័រដើម ›