(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានកក់កៅអី១ ដើម្បីឡើងទៅវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីទម្លាក់គូប្រជែងនៅអឺរ៉ុបដូចគ្នា ស្វីស ដោយលទ្ធផល ១-០ ក្នុងវគ្គ១៦ក្រុមនៃ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
១គ្រាប់បំប៉ោងសំណាញ់ទីរបស់កីឡាករ Emil Forsberg នៅនាទីទី៦៦ គឺគ្រប់គ្រាន់ដើម្បីជួយអោយស៊ុយអែតបន្តដំណើរទៅវគ្គបន្ត ដោយត្រូវរង់ចាំគូប្រកួតរវាងអង់គ្លេស ប៉ះកូឡុំប៊ី ម៉ោង១យប់រំលងអាធ្រាត្រនេះ បញ្ចប់វគ្គ១៦ក្រុមចុងក្រោយ។
ស៊ុយអែត ជាក្រុមទី៧ ដែលបានឆ្លងផុតវគ្គ១៦ក្រុម និងឈានចូលវគ្គចាញ់-ធ្លាក់ជាបន្តជាមួយក្រុមមាន់គកបារាំង ប៉ះអ៊ុយរ៉ាហ្គាយ ក្រូអាតជួបម្ចាស់ផ្ទះរុស្ស៊ី និងប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក៕