អង់គ្លេស ឡើងជួបស៊ុយអែតវគ្គ៨ក្រុម ក្រោយទម្លាក់កូឡុំប៊ីដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ នៅ World Cup 2018 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អង់គ្លេស ឡើងជួបស៊ុយអែតវគ្គ៨ក្រុម ក្រោយទម្លាក់កូឡុំប៊ីដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-៣ នៅ World Cup 2018

04/07/2018
(ម៉ូស្គូ)៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិ តោកំណាចអង់គ្លេស ជាកូនពៅដែលបានឡើងទៅវគ្គ៨ក្រុម ត្រូវប៉ះស៊ុយអែត ក្រោយយកឈ្នះកូឡុំប៊ី ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ៤-៣ ក្រោយប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ស្មើគ្នា ១-១ ដែលទើបបញ្ចប់មុននេះនៅ FIFA World Cup 2018 ដែលមានរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។
១គ្រាប់បាល់ប៉េណាល់ទី ១១ម៉ែត្ររបស់កីឡាករខ្សែប្រយុទ្ធ Harry Kane នៅនាទីទី៥៧ តែត្រូវបាន Yerry រកគ្រាប់តាមស្មើវិញនៅនាទីទី៩០+៤ ក៏នៅតែធ្វើអោយអង់គ្លេស ឡើងទៅប៉ះក្រុមនៅអឺរ៉ុបដូចគ្នា ស៊ុយអែត នៅវគ្គ៨ក្រុមនៃ World Cup លើកទី២១នេះ។
១គ្រាប់ប៉េណាល់ទី ១១ម៉ែត្រ ក៏បានធ្វើអោយកីឡាករមកពីក្លឹប មានខ្នាយមាស Tottenham Hotspur, Harry Kane រកបាន ៦គ្រាប់ច្រើនជាងគេ ក្នុងឈ្នះស្បែកជើងមាសនៅ World Cup 2018 នេះ ខណៈ Cristiano Ronaldo របស់ព័រទុយហ្គាល់ និង Romelu Lukaku របស់ប៊ែលហ្ស៊ិក ទើបរកបាន ៤គ្រាប់ដូចគ្នា។
វគ្គ១៦ក្រុមត្រូវបានបញ្ចប់ជាផ្លូវការហើយ បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃមកនេះ ដោយមានក្រុមឈ្នះកៅអីវគ្គ ៨ក្រុមរួមមាន បារាំង ប៉ះអ៊ុយរ៉ាហ្គាយ, ក្រូអាត ជួបម្ចាស់ផ្ទះរុស្ស៊ី, ប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក និងអង់គ្លេស ប៉ះស៊ុយអែត ចាប់ផ្តើមប្រកួតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ តទៅ៕