ដូណាល់ ត្រាំ ទូរស័ព្ទដោយ​ផ្ទាល់មក​កាន់​អនាគតប្រធានាធិបតី​ម៉ិចស៊ីកូ​ ដែលទើបជាប់​ឆ្នោត និងរំពឹងថាអ្វីៗ​បានប្រសើរឡើងវិញ... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដូណាល់ ត្រាំ ទូរស័ព្ទដោយ​ផ្ទាល់មក​កាន់​អនាគតប្រធានាធិបតី​ម៉ិចស៊ីកូ​ ដែលទើបជាប់​ឆ្នោត និងរំពឹងថាអ្វីៗ​បានប្រសើរឡើងវិញ...

03/07/2018
(ម៉ិចស៊ីកូស៊ីធី)៖ ប្រធានាធិបតី​ទើបជាប់ឆ្នោតថ្មីរបស់ម៉ិចស៊ីកូ លោក អាន់ដ្រែស ម៉ានូអែល ឡូប៉ែស អូប្រាដ័រ (Andres Manuel Lopez Obrador) បានឲ្យដឹងថា លោកទើបតែ​បាននិយាយទូរស័ព្ទ​​​ជាមួយប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និងបានស្នើឲ្យ​ប្រទេសជិតខាង​ទាំងពីរនេះ ព្យាយាមស្វែង​រកកិច្ចព្រមព្រៀង​គ្រប់ជ្រុង​ជ្រោយមួយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៣ ខែកក្កដា ឆ្នាំ២០១៨។
ក្រោយពីទទួលជោគជ័យ​យ៉ាងភ្លូកទឹកភ្លូកដី​ ក្នុងការបោះឆ្នោតកាល​ពីថ្ងៃអាទិត្យកន្លងទៅ លោក Lopez Obrador បានឲ្យដឹងថា លោកបាន​ទទួល​ការហៅទូរស័ព្ទពី​លោក ដូណាល់ ត្រាំ ហើយមេដឹកនាំ​ទាំងពីរ​បានជជែក​សំណេះសំណាលគ្នា អស់រយៈពេល​កន្លះម៉ោង ខណៈ​​​​​អនា​គត​ប្រធានាធិបតី​ម៉ិចស៊ីកូ បានស្នើឲ្យប្រទេស​ជិតខាង​ទាំងពីរ គិតគូរ​ទៅលើ​កិច្ច​ព្រមព្រៀងគ្រប់ជ្រុង​ជ្រោយមួយ។
ជាមួយគ្នា​នេះ លោក Lopez Obrador ក៏បានស្នើនូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី សំដៅបង្កើន​អត្រានៃអ្នកមានការងារ​ធ្វើ នៅម៉ិចស៊ីកូផងដែរ ដើម្បីកាត់​បន្ថយ​ចំនួន​ជនអន្តោវេសន៍​ឆ្លងដែនចូល​ទៅអាមេរិក។ សម្រាប់​លោក ត្រាំ វិញ ក៏បានរំពឹងថា នឹងមានទំនាក់ទំនង​យ៉ាងល្អ​ប្រសើរ ជាមួយម៉ិចស៊ីកូ​​នា​ពេលឆាប់ៗ​ខាងមុខ​ផងដែរ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ ស្ថិតក្នុងចំណោម​មេដឹកនាំអន្តរជាតិដំបូងៗគ្នា ដែលបានផ្ញើសារ​ចូលរួមអបអរសាទរ​​លោក Lopez Obrador ​ភ្លាមៗ ក្រោយពីលោក​ទទួលបានសំឡេង​គាំទ្រជាង ៥០ភាគរយ នៅក្នុងការបោះឆ្នោត​ជ្រើសរើសប្រធានាធិបតី​ម៉ិចស៊ីកូ កាលពីថ្ងៃ​​អាទិត្យ​សប្តាហ៍មុន៕