ការបាត់ខ្លួនក្នុងរូងភ្នំនៅថៃ នៅតែជាព័ត៌មាន​​កក្រើក​ពិភព​លោក!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ការបាត់ខ្លួនក្នុងរូងភ្នំនៅថៃ នៅតែជាព័ត៌មាន​​កក្រើក​ពិភព​លោក!!!

02/07/2018
ប្រទេស​ថៃ៖ ការ​រុករក​យុវ​សិស្ស​១២​នាក់ និង​គ្រូបង្ហាត់​បាល់ទាត់​ម្នាក់ ដែល​បាត់​ខ្លួន​ក្នុង​រូងភ្នំ​ថាំ​ហ្លួង នៅ​តែ​ជា​រឿង​ក្តៅ​កក្រើក​ប្រទេស​ថៃ និងប្រទេស​នានា រហូត​មានការ​បញ្ជូន​ក្រុម​អ្នកជំនាញ​រុករក​និង​ឧបករណ៍​មុជទឹក ព្រមទាំង​សម្ភារជំនួយ​នានា​ទៅ​ជួយ​រក​ដែរ តែ​រហូត​មក​ដល់​ម៉ោងនេះ​ នៅ​តែ​លទ្ធផល​សូន្យ​ដដែល ។ក្រៅពី​ការ​រុករក​គ្រប់​ច្រកល្ហក​ក្នុង​រូងភ្នំ ក្រុម​អ្នកមាន​ជំនឿ​ទៅ​លើ​បារមី​ផ្សេង​ៗ ក៏​នាំ​គ្នា​បួងសួង​បន់ស្រន់​នៅ​មាត់​រូងភ្នំ​នោះ​ផង​ដែរ ។
 ទោះបីជា​បែប​ណា ប្រភព​ព័ត៌មាន​ខ្លះ​នៅ​តែ​អះអាង​ថា ពួក​គេ​អាច​នៅ​រស់​ដោយ​ផ្អែក​លើ​មូលហេតុ​ជា​ច្រើន ថ្វីបើ​ការ​បាត់​ខ្លួន​ក្នុង​រូងភ្នំ​នេះ​មាន​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ​ក្តី ។ពេល​នេះ ទឹក​ក្នុង​រូងភ្នំ​ចាប់​ស្រក​ចុះ​ច្រើន​ដោយ​ការ​ខិតខំ​ប្រឹងប្រែង​បូម ហើយ​ភ្លៀង​ផ្អាក​ធ្លាក់ ។ ពួក​អ្នក​ជួយ​សង្គ្រោះ​ដែល​ប្រមូលផ្ដុំ​គ្នា​ចាប់តាំងពី​៨​ថ្ងៃ​មក​ហើយ​នោះ នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា បាន​ចូល​ដល់​កៀក​តំបន់​ដែល​សន្មត​ថា យុវ​សិស្ស​១២​នាក់​និង​គ្រូបង្ហាត់​បាល់ទាត់​ពួក​គេជាប់​ក្នុង​រូងភ្នំ​ទឹក​ជន់​លិច ហើយរ​ត់ទៅ​ជ្រក។
 អភិបាលខេត្ត​ឈៀង​រ៉ៃ​លោក Narongsak Osottanakorn ថ្លែង​ថា ពួក​អ្នក​មុជទឹក​ពេល​នេះ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​កន្លែង​សន្មត​ថា ពួក​គេរ​ត់ទៅ​ជ្រក ហើយ​យើង​អាច​ចូល​ដល់ទី​នោះ​នា​ថ្ងៃ​ទី​៣ ខែកក្កដា ។សភាពការណ៍​ពេល​នេះ​ប្រសើរ​ជាង​ពេល​មុន ព្រោះ​ទឹក​ចាប់​ស្រក​ចុះ​ច្រើន ដោយសារ​ការ​បូម​និង​ភ្លៀង​លែង​ធ្លាក់ ។ទោះបី​ជា​យ៉ាងណា គេ​នៅ​ពុំ​ទាន់​មានការ​ទាក់ទង​ណាមួយ​ជាមួយ​ក្មេង​ទាំងនោះ និង​គ្រូបង្ហាត់​បាល់ទាត់​ពួក​គេ​ដែល​ជាប់​ក្នុង​រូងភ្នំ​ថាំ​ហ្លួង មាន​ភូមិសាស្ត្រ​ក្បែរ​ព្រំដែន​ប្រទេស​មី​យ៉ា​ន់​ម៉ា និង​ឡាវ ចាប់តាំងពី​ថ្ងៃ​ទី​២៣ ខែមិថុនា​មក នៅឡើយ​ទេ ។ ប្រអប់​ស្បៀង​ទាំងឡាយ​ព្រមទាំងទូរស័ព្ទ​ដៃ ត្រូវ​បាន​ទម្លាក់​មុន​នេះ​ចូល​ក្ន​ង​រូងភ្នំ​ពី​ប្រហោង​ត្រង់​មួយ​នៃ​រូងភ្នំ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ពួក​អ្នក​សង្គ្រោះ​សង្ឃឹមថា​ពួក​គេ​ប្រហែលជា​ជ្រក​នៅ​ទីនោះ ។