មេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន ខឹងរថយន្តខ្លួនបែកកង់ បើករថយន្ត១គ្រឿងទៀតបំបុករថយន្តអ្នកកាសែត!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មេឧក្រិដ្ឋកម្មឈើក្រញូងឆ្លងដែន ខឹងរថយន្តខ្លួនបែកកង់ បើករថយន្ត១គ្រឿងទៀតបំបុករថយន្តអ្នកកាសែត!!!

02/07/2018
ខេត្តស្ទឹងត្រែង៖ អ្នកការសែត៥នាក់មកពីស្ថាប័នផ្សេងគ្នា ជិៈរថយន្ត២គ្រឿង ត្រូវបាន ឈ្មួញឈើជាមេឧក្រិដ្ឋកម្មព្រៃឈើ ឆ្លងដែនទៅវៀតណាម ឈ្មោះ ស្រេង ប្រណី បើករថយន្តប៉ុនប៉ងដកហូតអាយុជីវិត ពួកគាត់ កាលវេលាម៉ោង ៤ទាបភ្លឺ ថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។
ក្រុមអ្នកកាសែតរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឈ្មោះ ស្រេង ប្រណី បាននាំក្បួនរថយន្ដដឹកឈើក្រញូងរបស់ខ្លួនចេញពី ភូមិស្រអែម ខេត្តព្រះវិហារ។ ឆ្លងកាត់ខេត្តស្ទឹងត្រែង ឆ្ពោះទៅខេត្ត រតនគីរី ដែលជាខេត្តគោលដៅ និងដឹកជញ្ជូនឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
លុះមកដល់កន្លែងកើតហេតុចៃដន្យ រថយន្តដឹកឈើរបស់ឈ្មួញរូបនោះ១គ្រឿង បានបែកកង់និងឈប់ជួសជុល។ ហើយក្រុមអ្នកកាសែតក៏បានចត ឡានជិតនោះ ថតផ្ដិតយករូបភាព ជាហេតុបណ្ដាលឲ្យឈ្មោះ ស្រេង ប្រណី ខឹងមួរម៉ៅបើកឡានបាឡែន១គ្រឿងទៀត បំបុករថយន្តពួកគាត់ទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ប៉ុន្តែមិនគ្រោះថ្នាក់ដល់អាយុជីវិត។