ប្រទេសឥណ្ឌា៖ ប៉ូលិសរាយការណ៍ថា មនុស្សយ៉ាងតិច៤៤នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី១ កក្កដា នៅរដ្ឋ UTTARAKHAND តំបន់ហុីម៉ាល័យយ៉ា ភាគខាងជើងឥណ្ឌា ដោយសារគ្រោះថ្នាក់ក្រឡាប់រថយន្តបឺសធ្លាក់ក្នុងជ្រោះ ។បណ្ដាក្រុមជួយសង្គ្រោះបានលើកទៅកាន់កន្លែងសោកនាដកម្ម ក្នុងស្រុក PAURI GARHWAL ភាគខាងជើងក្រុងញូវដែល្លី ។
លោក DEEPESH CHANDRA KALA អ្នកទទួឡខុសត្រូវខាងគ្រប់គ្រងគ្រោះមហន្តរាយមូលដ្ឋាន ថ្លែងប្រាប់ AFP ថាមនុស្ស៤៤នាក់ស្លាប់ក្នុងគ្រោះថ្នាក់នេះ ហើយយ៉ាងតិច៣នាក់រងរបួស ។ការងារជួយសង្គ្រោះនៅបន្ត ។ អ្នកបើកបាត់បង់ម្ចាស់ការ នាំឲ្យរថយន្តចាកចេញពីផ្លូវក្រឡាប់ធ្លាក់ចូលជ្រោះជ្រៅ ។ រថយន្តនេះពេលធ្លាក់ជ្រោះបានបាក់ជា២។ សម្រាប់ពេលនេះ អាជ្ញាធរមូលដ្ឋាននៅពុំទាន់ដឹងពីមូលហេតុនៃគ្រោះថ្នាក់នោះនៅឡើយ ។

ទំព័រដើម ›