២ប្រកួតសំខាន់រាត្រីនេះ បញ្ចប់វគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ World Cup 2018 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

២ប្រកួតសំខាន់រាត្រីនេះ បញ្ចប់វគ្គ១៦ក្រុមនៃព្រឹត្តិការណ៍ World Cup 2018

03/07/2018
(ម៉ូស្គូ)៖ វគ្គ១៦ក្រុមនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើជាម្ចាស់ផ្ទះនោះ នឹងបញ្ចប់នារាត្រីនេះហើយ គឺជាការជួបគ្នារវាងក្រុមជម្រើសជាតិស្វីស ប៉ះស៊ុយអែត នៅម៉ោង ៩យប់ថ្ងៃអង្គារ ទី០៣ ខែកក្កដានេះ មុនពេលអង់គ្លេស នឹងត្រូវជួបកូឡុំប៊ី នៅម៉ោង ១យប់រំលងអាធ្រាត្រ។
ក្រុមនៅតំបន់អឺរ៉ុប ស្វីស បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល E ដោយមានប្រេស៊ីលឈរនៅកំពូល តារាង ឆ្លងកាត់៣ប្រកួតដូចគ្នា ស្វីសលេងឈ្នះ១ដង និងស្មើ២ដង មិនដែលចាញ់ឡើយទល់នឹង៣ក្រុមផ្សេងទៀតរួម មាន ប្រេស៊ីល កូស្តារីកា និងស៊ែប៊ី ស្របពេលដែលក្រុមស្ថិតនៅទ្វីបអឺរ៉ុបជាមួយគ្នា ស៊ុយអែត បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ចេញពីពូល F ដោយលេង៣ប្រកួតសន្សំពិន្ទុ ឈ្នះ២ដង និងចាញ់១ដង មិនដែលស្មើ។
សម្រាប់១ប្រកួតទៀតដែលចាប់ផ្តើមនៅម៉ោង ១យប់រំលងអាធ្រាត្រនេះ គឺជាការជួបគ្នារវាងក្រុមនៅអឺរ៉ុប តោកំណាចអង់គ្លេស ប៉ះក្រុមមកពីតំបន់អាមេរិកខាងត្បូង (អាមេរិកឡាទីន) កូឡុំប៊ី ក្នុងខណៈអង់គ្លេសបានបញ្ចប់ទៅ ដោយចំណាត់ថ្នាក់លេខ២ នៃពូល G ដោយលេង៣ប្រកួតក្នុងពូល ឈ្នះ២ដង មិនដែលស្មើ និងចាញ់១ដង ក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិក ត្រឹមលទ្ធផល ១-០ នៅថ្ងៃបិទបញ្ចប់ពូល ស្របពេលក្រុមរបស់អតីតម្ចាស់ស្បែកជើងមាស World Cup 2014 James Rodriguez បញ្ចប់ទៅដោយចំណាត់ថ្នាក់ លេខ១ ចេញពីពូល H ដោយលេង៣ប្រកួតដូចគ្នា ឈ្នះ២ដង មិនដែលស្មើ និងចាញ់១ដង ក្រោមថ្វីជើងរបស់សាម៉ូរៃ ជប៉ុន ២-១ ដោយសារកាតក្រហមខ្សែការពារ ១នាក់ដើមវគ្គទី១។

សូមបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះ រកបាន ៦ក្រុមហើយដែលបានឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន បរាំង ប៉ះអ៊ុយរ៉ាហ្គាយ ក្រូអាត ប៉ះម្ចាសផ្ទះរុស្ស៊ី និងប្រេស៊ីល ប៉ះប៊ែលហ្ស៊ិក ដោយត្រូវរង់ចាំ២ក្រុម ក្រោយបញ្ចប់២ ប្រកួតនារាត្រីនេះទៀតប៉ុណ្ណោះ ដើម្បីបង្រ្គប់វគ្គ៨ក្រុម មុនចាប់ផ្តើមប្រកួតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕