មានព័ត៌មាន​ថា លោក ដូណាល់ ត្រាំ​ ត្រៀម​ដោះដូរតំណែង​មន្ត្រីជាន់ខ្ពស់សេតវិមាន​បន្ថែម​ទៀតហើយ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

មានព័ត៌មាន​ថា លោក ដូណាល់ ត្រាំ​ ត្រៀម​ដោះដូរតំណែង​មន្ត្រីជាន់ខ្ពស់សេតវិមាន​បន្ថែម​ទៀតហើយ!

29/06/2018
(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក​បានរាយការណ៍ថា ប្រធានាធិបតី​លោក ដូណាល់ ត្រាំ កំពុងពិចារណា​រើសទីប្រឹក្សាម្នាក់របស់លោក ​ឱ្យកាន់ដំណែង​បន្ត​ជាប្រធានបុគ្គលិក​សេតវិមានជំនួស​លោក ចន ឃែលី (John Kelly) ដែលត្រូវបាន​គេរាយការណ៍ថា នឹងចុះចេញ​ពីដំណែងក្នុងពេល​ឆាប់ៗនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
លោក Kelly​ ជាអតីត​ឧត្ដមសេនីយ៍​អាមេរិកម្នាក់ បានកាន់តំណែង​ជាប្រធានបុគ្គលិកសេតវិមាន​ អស់រយៈពេលជិត​មួយឆ្នាំមក​ហើយ ប៉ុន្តែនាពេល​ថ្មីៗនានេះ ស្រាប់តែប្រព័ន្ធ​ផ្សព្វផ្សាយអាមេរិក​ជាច្រើន នាំគ្នាចុះផ្សាយព្រោងព្រាត​ថា លោកនឹងចុះចេញពី​ដំណែង​ក្នុងពេលឆាប់ៗ​នេះ។
មិនតែ​ប៉ុណ្ណោះ ពួកគេថែមទាំងអះអាង​ផងដែរថា លោក ត្រាំ កំពុងពិចារណា​លើបេក្ខជនពីររូប ក្នុងនោះ​រួមមាន លោក មីក មូលវ៉ាណេយ (Mick Mulvaney) ដែលជា​នាយកកញ្ចប់ថវិកា​សេតវិមាន និងជាអតីត​សមាជិក​សភាមួយរូប​ ព្រមទាំងបេក្ខជន​ម្នាក់ទៀត គឺជាប្រធានបុគ្គលិក​នៃការិយាល័យ​អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) គឺលោក ណីក អាយឺស៍ (Nick Ayers)។
តែទោះជាយ៉ាង​នេះក្ដី អ្នកនាំពាក្យសេតវិមាន​លោកស្រី លីនសេយ វ៉លធើស៍ (Lindsay Walters) បានប្រាប់អ្នកសារព័ត៌មានថា លោក ត្រាំ និងលោក John Kelly សុទ្ធតែបានច្រាន​ចោលព័ត៌មានទាំងនេះ​ដោយលោក ត្រាំ ហៅថា ជាព័ត៌មានក្លែងក្លាយ រីឯលោក Kelly ចាត់ទុកថាជា ព័ត៌មានមួយ​សម្រាប់លោក៕