ជប៉ុន​ ឡើងទៅវគ្គ១៦ក្រុមនៃ​ World Cup 2018 ទោះចាញ់ប៉ូឡូញ​ ១-០​ ក៏ដោយ​ ស្របពេលកូឡុំប៊ី​ ទម្លាក់សេណេហ្គាល់​ ១-០ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជប៉ុន​ ឡើងទៅវគ្គ១៦ក្រុមនៃ​ World Cup 2018 ទោះចាញ់ប៉ូឡូញ​ ១-០​ ក៏ដោយ​ ស្របពេលកូឡុំប៊ី​ ទម្លាក់សេណេហ្គាល់​ ១-០

29/06/2018
(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ បើទោះបីជាចាញ់ក្រុមអឺរ៉ុប​ ប៉ូឡូញ​ ១-០​ ក៏ដោយ​ ដោយសារតែ​ សេណេហ្គាល់បានចាញ់កូឡុំប៊ី​ ១-០​ ធ្លាក់មកឈរនៅលេខ៣​ ប្រចាំពូល​ H។

៣ប្រកួតរបស់ក្រុមលេខ១​ ប្រចាំទ្វីបអាស៊ី​ ជប៉ុន​ រកបាន៤ពិន្ទុ​ ឈរនៅលេខ២ក្នុងពូល​ H ស្មើនឹងក្រុមលេខ៣​ សេណេហ្គាល់​ តែជប៉ុន​ ទទួលបានការពិន័យកាតលឿង៤​ តិចជាងសេណេហ្គាល់​ ដែលទទួលបានកាតលឿង​ ៥​ ក្នុង៣ប្រកួតដូចគ្នា
ដូច្នេះ​ ជប៉ុនដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន​ ឡើងទៅវគ្គ១៦ក្រុមដោយជោកជ័យ​ ត្រូវរង់ចាំ២ប្រកួតបញ្ចប់ពូល​ G យប់នេះរវាង​អង់គ្លេសប៉ះ​ ប៊ែលហ្សិក​ និងទុយនេស៊ី​ ជួបប៉ាណម៉ា​ បង្គ្រប់កិច្ច
ជប៉ុន​ ជាក្រុមតែ១គត់​ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង​ World Cup 2018 លើកទី២១​ តំណងអោយទ្វីបអាស៊ី​ អាចឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល​ ខណ:៤ក្រុមផ្សេងទៀតមានដូចជា​ អារ៉ាប៊ីសាអូឌីត​ អូស្រ្តាលី​ អ៊ីរ៉ង់​ និងកូរ៉េខាងត្បូងសុទ្ធតែជ្រុះក្នុងពូលទាំងអស់៕