ប៊ែលហ្ស៊ិក​ ឈ្នះអង់គ្លេស​ ១-០​ ខណៈទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ នៅ​ World Cup 2018 - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៊ែលហ្ស៊ិក​ ឈ្នះអង់គ្លេស​ ១-០​ ខណៈទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ នៅ​ World Cup 2018

29/06/2018
(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់បិសាចក្រហមប៊ែល​ហ្ស៊ិក​ បានយកឈ្នះក្រុមនៅអឺរ៉ុបដូចគ្នា​ អង់គ្លេស​ ដោយលទ្ធផល​ ១-០​ នៅថ្ងៃបិទវគ្គសន្សំពិន្ទុនៃពូល​ G ស្របពេលទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ វិញនោះក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
៣ពិន្ទុបន្ថែមនេះដែរ​ បានធ្វើអោយប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ក្នុងពូល​ គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី​ ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម​ ខណ:អង់គ្លេស​ ជួបកូឡុំប៊ីនោះ
សូមបញ្ជាក់ថា​ វគ្គសន្សំពិន្ទុទាំង៨ពូល​ មាន៣២ប្រទេសនៅ​ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ​ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា១ថ្ងៃ​ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០​ ខែមិថុនាជាបន្ត៕