ទីបំផុតវ៉ាស៊ីនតោន និងម៉ូស្គូ​ព្រមព្រៀងគ្នា​ជាផ្លូវការ​ថា «កិច្ចជំនួបកំពូល ត្រាំ-ពូទីន នឹងធ្វើឡើង​នៅប៉ូឡូញ នាថ្ងៃទី១៦ ខែកក្កដា» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតវ៉ាស៊ីនតោន និងម៉ូស្គូ​ព្រមព្រៀងគ្នា​ជាផ្លូវការ​ថា «កិច្ចជំនួបកំពូល ត្រាំ-ពូទីន នឹងធ្វើឡើង​នៅប៉ូឡូញ នាថ្ងៃទី១៦ ខែកក្កដា»

29/06/2018
(ម៉ូស្គូ)៖ សេតវិមាន និង​វិមានក្រឹមឡាំង​បានទទួលស្គាល់​ជាផ្លូវការហើយ​ថា ជំនួបកំពូលរវាង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ឌីមៀ ពូទីន នឹងត្រូវប្រព្រឹត្ត​ទៅនៅឯទីក្រុង ហ៊ែលស៊ីងគី (Helsinki) ប្រទេសហ្វាំងឡង់​នៅថ្ងៃទី១៦ ខែកក្កដា ខាង​មុខនេះ។ នេះបើតាមកា​រចេញផ្សាយដោយ​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម​សេតវិមាន និងវិមានក្រឹមឡាំង មេដឹកនាំទាំងពីរនឹង​ពិភាក្សាគ្នាពីស្ថានភាព​បច្ចុប្បន្ន និងអនាគតនៃ​ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបញ្ហា​សន្តិសុខអន្តរជាតិ​ជាដើម។ បន្ថែមពីលើនេះ ប្រធានបទនៃ​កិច្ចពិភាក្សាក៏អាចនឹង​ផ្ដោតសំខាន់ ផងដែរលើស្ថានភាព​នៅភាគខាងកើត​ប្រទេសអ៊ុយក្រែន និងសង្រ្គាម​នៅក្នុងប្រទេស​ស៊ីរី។
គួរជម្រាបថា ការប្រកាសពីជំនួប​រវាងលោក ពូទីន និងលោក ត្រាំ កើតមានឡើង​បន្ទាប់ពីទីប្រឹក្សា​សន្ដិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បានជួបពិភាក្សា​ការងារជាមួយ​ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃពុធកន្លង​ទៅក្នុងទីក្រុង​ម៉ូស្គូ ជាទីដែលលោក ពូទីន ផ្ទាល់បានសម្ដែងក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ច​របស់លោក Bolton នឹងជួយឱ្យទំនាក់ទំនង​រវាងប្រទេសទាំងពីរ​ វិលទៅភាពប្រក្រតី​ឡើងវិញ ចំពោះមុខទំនាក់ទំនង អាមេរិក-អឺរ៉ុប ដែលកំពុង​រង្គោះរង្គើរ៕