World Cup 2018 រកឃើញក្រុមឈានចូលដល់វគ្គ១៦ក្រុមចុងក្រោយអស់ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

World Cup 2018 រកឃើញក្រុមឈានចូលដល់វគ្គ១៦ក្រុមចុងក្រោយអស់ហើយ

29/06/2018
(ម៉ូស្គូ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2018 ឆ្នាំនេះបានធ្វើដំណើរឈានចូលវគ្គ១៦ ក្រុមហើយ ដែលមានប្រទេសរុស្ស៊ីធ្វើជាម្ចាស់ផ្ទះ ដែលចាប់ផ្តើមការប្រកួតតាំងតាំងពីថ្ងៃទី១៤ ខែមិថុនាកន្លងមក ខណៈមានក្រុមជម្រើសជាតិ ៣២ជាតិសាសន៍ មកពីទ្វីបទាំង៦ បានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។
សម្រាប់ការប្រកួត វគ្គវិលជុំសន្សំពិន្ទុតាមពូល ហើយបានរកឃើញក្រុមចំនួន១៦ សម្រាប់ធ្វើការប្រជែងក្នុងជុំទី២ វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់បានធ្លាក់ត្រឹមវគ្គ៣២ក្រុម។

ខាងក្រោមនេះគីជាក្រុមទាំង១៦ ចេញមកទាំង៨ពូល នោះមាន៖
ពូល A៖ រុស្ស៊ី និងអ៊ុយរ៉ាហ្គាយ
ពូល B៖ អេស្ប៉ាញ និងព័រទុយហ្គាល់
ពូល C៖ បារាំង និងដាណឺម៉ាក
ពូល D៖ ក្រូអាត និងអាហ្សង់ទីន
ពូល E៖ ប្រេស៊ីល និងស្វីស
ពូល F៖ មិចស៊ិក និងស៊ុយអែត
ពូល G៖ អង់គ្លេស និងប៊ែលហ្ស៊ិក
ពូល H៖ កូឡុំប៊ី និងជប៉ុន។

សូមបញ្ជាក់ផងដែរថា វគ្គ១៦ចុងក្រោយ នឹងចាប់ផ្តើមប្រកួតថ្ងៃទី៣០ ខែមិថុនា ដែលជាការប្រកួតរវាងក្រុមជម្រើសជាតិមាន់គកបារាំង ប៉ះអាហ្សង់ទីន៕