អាហ្សង់ទីន ឡើងទៅវគ្គ១៦ក្រុម ក្រោយឈ្នះនីហ្សេរីយ៉ា ២-១ ចុងម៉ោង ខណៈ អាយឡែន ចាញ់ក្រូអាត ២-១ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

អាហ្សង់ទីន ឡើងទៅវគ្គ១៦ក្រុម ក្រោយឈ្នះនីហ្សេរីយ៉ា ២-១ ចុងម៉ោង ខណៈ អាយឡែន ចាញ់ក្រូអាត ២-១

27/06/2018
(ម៉ូស្គូ)៖ ក្រុមបាល់ទាត់អាហ្សង់ទីន បានកក់កៅអីមួយឡើងទៅវគ្គ១៦ក្រុមនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយយកឈ្នះ នីហ្សេរីយ៉ា ២-១ ចុងម៉ោង។
ការរកបាន៣ពិន្ទុជាលើកទី១ បានធ្វើឲ្យក្រុមរបស់ Lionel Messi រកបាន៤ពិន្ទុឈរនៅលេខ២ ក្នុងពូល ក្នុងខណៈ អាយឡែន បានចាញ់ក្រូអាត ២-១ ដែរនោះ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល D ។
អាហ្សង់ទីន នឹងត្រូវជួបក្រុមលេខ១ ពូល C បារាំង និងក្រូអាត ត្រូវប៉ះក្រុមលេខ២ ពូល C ដាណឺម៉ាក ក្នុងវគ្គ១៦ក្រុមនៃ World Cup 2018៕