កូរ៉េខាងជើងព្រមាន៖ ជប៉ុនមិន​ត្រូវលូកដៃក្នុងកិច្ចការរំសាយ​អាវុធនុយក្លេអ៊ែរ​នោះទេ ព្រោះ​ប្រទេសនេះមិនមែន​ជាម្ចាស់ហត្ថលេខី​អ្វីទាំង​អស់... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងជើងព្រមាន៖ ជប៉ុនមិន​ត្រូវលូកដៃក្នុងកិច្ចការរំសាយ​អាវុធនុយក្លេអ៊ែរ​នោះទេ ព្រោះ​ប្រទេសនេះមិនមែន​ជាម្ចាស់ហត្ថលេខី​អ្វីទាំង​អស់...

27/06/2018
(ហ្សឺណែវ)៖ កូរ៉េខាងជើងជា​ថ្មីម្ដងទៀតបាន​ព្រមានជប៉ុន កុំឱ្យលូកដៃចូលក្នុង​បញ្ហារំសាយអាវុធនុយក្លេអ៊ែរ ដោយទីក្រុងព្យុងយ៉ាងអះអាងថា ទីក្រុងតូក្យូមិនបានធ្វើអ្វីទាល់​តែសោះពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង​នៃជំនួបកំពូល​ជាមួយកូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក។ នេះបើតាមមន្ត្រី​ទូតជាន់ខ្ពស់​កូរ៉េខាងជើង ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់​ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីទូត​ជាន់ខ្ពស់កូរ៉េខាងជើង​ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ជូ យ៉ុងចុល (Ju Yong-chol) បានលើកឡើង​នៅក្នុងសន្និសីទ​គាំទ្រ ការរំសាយអាវុធ​របស់អង្គការ​សហប្រជាជាតិ នៅថ្ងៃអង្គារ​សប្ដាហ៍ (ម៉ោងនៅក្នុងតំបន់) ថា ជប៉ុនគួរតែដកខ្លួនចេញ​ឱ្យឆ្ងាយពីការលូក ដៃចូលក្នុងកិច្ច​ការលុបបំបាត់អាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីបកូរ៉េ ពីព្រោះទីក្រុងតូក្យូ​មិនមែនជាហត្ថលេខី​នៃសេចក្ដីថ្លែងការណ៍​រួម Panmunjom រវាង​កូរ៉េទាំងពីរ ឬក៏កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក​នោះទេ។
សូមជម្រាបថា ការលើកឡើង​​បែបនេះ របស់​លោក Ju Yong-chol ធ្វើឡើងបន្ទាប់ពីមន្ត្រីទូត​ជប៉ុនប្រចាំទីក្រុង​ហ្សឺណែវ បានជម្រុញ ឱ្យកូរ៉េខាងជើង​អនុវត្តន៍យ៉ាងពេញលេញ​ តាមកិច្ចព្រមព្រៀងជាមួយ​សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការសន្យា​រំសាយអាវុធនុយក្លេ អ៊ែរ។ មិនតែប៉ុណ្ណោះ មន្ត្រីទូតរូបនេះ​ក៏បានសង្កត់ធ្ងន់ផងដែរថា ជប៉ុននឹងធ្វើកិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធជាមួយ
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជុំវិញការរំសោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ដែលជប៉ុនផ្ទាល់ធ្លាប់អះអាងថា នឹងជួយចេញថ្លៃខ្លះ លើការធ្វើអធិការកិច្ចរបស់​ទីភ្នាក់ងារអន្តរជាតិ​ថាមពលអាតូមិចថែមទៀត៕ ​