ពិធីករអត្ថាធិប្បាយ World Cup នៃ​ទូរទស្សន៍​អេហ្ស៊ីប «គាំង​បេះដូង​ស្លាប់» ពេល​អារ៉ាប៊ីសាអូឌីត ទាត់ចូល​អេហ្ស៊ីបគ្រាប់​ទីពីរ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពិធីករអត្ថាធិប្បាយ World Cup នៃ​ទូរទស្សន៍​អេហ្ស៊ីប «គាំង​បេះដូង​ស្លាប់» ពេល​អារ៉ាប៊ីសាអូឌីត ទាត់ចូល​អេហ្ស៊ីបគ្រាប់​ទីពីរ!

27/06/2018
(អេហ្ស៊ីប)៖ អ្នកអត្ថាធិប្បាយ​បាល់ទាត់ទូរទស្សន៍​អេហ្ស៊ីបម្នាក់ ត្រូវបានគេ​រាយការណ៍​ថា បានស្លាប់ដោយ​សារគាំងបេះដូងតែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ បន្ទាប់ពីក្រុម​ជម្រើសជាតិ​អារ៉ាប៊ីសាអូឌីត ទាត់បាល់បញ្ចូល​គ្រាប់ទីពីរដើម្បីផ្ដួលអេហ្ស៊ីប​នៅចុងម៉ោង ក្នុងព្រឹត្តិការណ៍បាល់​ទាត់​ពិភពលោក World Cup ក្នុងពូល A ​កាលពីថ្ងៃចន្ទ​កន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន MSN​ ដែលត្រូវបានដកស្រង់នៅព្រឹកថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។
យោងតាម MSN លោក អាប់ឌែល រ៉ាហ៊ីម ម៉ូហាម៉េដ (Abdel Rahim Mohamed) ដែលជាអ្នក​អត្ថាធិប្បាយ និងវិភាគកីឡាបាល់ទាត់​ដ៏ល្បីម្នាក់នៅអេហ្ស៊ីប បាន បាត់បង់​ស្មារតីភា្លមៗ នៅអំឡុងពេល​អត្ថាធិប្បាយពីការប្រកួត​រវាងអេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត។
ជុំវិញហេតុការណ៍ខាងលើនេះ សារព័ត៌មាន Egypt Today ក៏បានឱ្យដឹងដែរថា លោក Mohamed បានទទួលរង​ការបះទង្គិចផ្លូវអារម្មណ៍​ធ្ងន់ធ្ងរបំផុត នៅអំឡុងពេល និងនៅក្រោយការប្រកួត ជាពិសេស​នៅពេល​អារ៉ាប៊ីសាអូឌីត ទាត់បាល់បញ្ចូល​ទីនៅចុងម៉ោងយក​ឈ្នះអេហ្ស៊ីប ២-១ រហូតបានធ្វើឱ្យលោក​គាំងបេះដូង ហើយត្រូវ បញ្ជូនទៅកាន់​មន្ទីរពេទ្យភា្លមៗ។
គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យបាន​ប្រើពេល ៣០នាទី ដើម្បីជួយសង្រ្គោះ លោក Mohamed តែមិនអាច​ជួយបាន ហើយក្រោយ​មកទើបគេបានប្រកាសថា លោកបានបាត់បង់ជីវិតទៅហើយ៕