កំពូល​តារា​ឆ្នើម​៥​រូប​របស់​អធិរាជ​ស Real Madrid កំពុង​លេចធ្លោ​ខ្លាំង​នៅ World Cup - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កំពូល​តារា​ឆ្នើម​៥​រូប​របស់​អធិរាជ​ស Real Madrid កំពុង​លេចធ្លោ​ខ្លាំង​នៅ World Cup

26/06/2018
សមរភូមិ World Cup កំពុង​ឡើងក​ម្តៅ​ខ្លាំង ខណៈ​ក្រុមបាល់ទាត់​នីមួយ​ៗ​ប្រជែង​គ្នា​ដើម្បី​បន្ត​ការ​ប្រយុទ្ធ​ទៅ​វគ្គ​បន្ត ។ ទន្ទឹម​គ្នា​នេះ​ដែរ​គេ​ឃើញ​មាន​កីឡាករ​៥​រូប​របស់​ក្លិប Real Madrid កំពុង​ចាំង​រស្មី​នៅ World Cup ។ តើ​ពួក​គេ​គឺជា​អ្នក​ណាខ្លះ?​

1. Cristiano Ronaldo
Ronaldo បាន​ក្លាយជា​កីឡាករ​រក​គ្រាប់​ច្រើន​ជាងគេ (៤​គ្រាប់​) ប្រចាំ​ព្រឹត្តិការណ៍ World Cup ទៅ​ហើយ ទោះបីជា​ពេល​នេះ Harry Kane បាន​កាត់មុខ​យក​ក៏​ដោយ (៦​គ្រាប់​) ។ គ្រាប់​បាល់​បឋម​របស់​ប្រធាន​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៣​ឆ្នាំ​រូប​នេះ​មាន​៤​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​ទាំង​ពីរ​ជុំ ដែល​៣​គ្រាប់​បាន​មក​ពេល​ប្រកួត​ប៉ះ​ជាមួយ​អេ​ស្ប៉ា​ញ និង ១​គ្រាប់​ទៀត​ពេល​ប៉ះ​ក្រុម​ម៉ា​រ៉ក ។​

2. Luka Modric
​ក្រោយ​ពី​ឈ្នះ​ក្រុម​យក្ស​អា​ហ្ស​ង់​ទី​ន​នៅ​លទ្ធផល ៣-០ មក​កីឡាករ Modric បាន​ទាញ​ចំណាប់អារម្មណ៍​ពី​មហាជន​យ៉ាង​ខ្លាំង ។ ហើយ​គ្រាប់​បាល់​ទី​ពីរ​របស់​ខ្សែបម្រើ​វ័យ ៣២​ឆ្នាំ​រូប​នេះ​នៅ​នាទី​ទី ៨០ គឺជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​បំផុត ។​

3. Toni Kroos
​គ្រាប់​បាល់​ចុង​ម៉ោង​របស់​កីឡាករ​វ័យ​២៨​ឆ្នាំ Kroos ក្នុង​ការ​ប្រកួត​ជាមួយ​ស៊ុ​យ​អែ​ត​ជួយ​ឱ្យ​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​ឈ្នះ​នៅ​លទ្ធផល ២-១ អស់​មន្ទិល​រឿង​ខ្ទាត​ចេញពី​ពូ​ល F ។​

4. Isco
​កីឡាករ​ក្នុង​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​បាន​រង្គោះរង្គើ​ទឹកចិត្ត​អស់​ទៅ​ហើយ​មុន​ការ​ប្រកួត World Cup មក​ដល់ ពោល​គ្រូបង្វឹក​លោក Julen Lopetegui ត្រូវ​បណ្តេញចេញ​ភ្លាម​ៗ​ក្រោយ​ពាក់ព័ន្ធ​តំណែង​គ្រូបង្វឹក​នៅ​ក្លិប Real Madrid ។ តែ​សម្រាប់​កីឡាករ Isco វ័យ​២៦​ឆ្នាំ​នៅ​តែ​ជា​កីឡាករ​រឹង​មាំ​លេង​ក្នុង​ការ​ប្រកួត​ស្វិតស្វាញ​ទាំង​ពីរ​លើក ។​

5. Keylor Navas
អ្នកចាំទី Navas បាន​ជួយ​សង្គ្រោះ​គ្រាប់​បាល់​ពី​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​របស់​គូប្រកួត​ប្រេ​ស៊ី​ល​ជា​ច្រើន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្នុង​ពហុ​កីឡដ្ឋាន​ភ្ញាក់ផ្អើល​នឹង​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ៕