ចង់​ស្គាល់​ជាតិ​ iOS 12 ឥឡូវ​ចេញ​ឲ្យ​សាក​ល្បង​ជា​សាធារណៈ​ហើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចង់​ស្គាល់​ជាតិ​ iOS 12 ឥឡូវ​ចេញ​ឲ្យ​សាក​ល្បង​ជា​សាធារណៈ​ហើយ

26/06/2018
ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 12 ប្រភេទ​ Public Beta ​ត្រូវ​បាន​ Apple បញ្ចេញ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ iPhone, iPod ឬ iPad ​ដើម្បី​​សាក​ល្បង​ប្រើ​ប្រាស់​នៅ​ថ្ងៃ​នេះ​ហើយ។

  • ដើម្បី​​ដំឡើង​ iOS 12 Public Beta នេះ​បាន​​ដំបូង​ត្រូវ​ចូល​ទៅ​កាន់​វិបសាយ​ beta.apple.com ដើម្បី​ធ្វើ​ការ​ Sign Up


  • ដើម្បី​ Sign Up អ្នក​ត្រូវ​ Sign In ចូល​គណនី​ Apple ID ជា​មុន​សិន
  • បន្ទាប់​មក​​ចុច​លើ​ពាក្យ​ Enroll Your Device


  • អូស​ចុះ​ក្រោម​និង​ចុច​លើ​ពាក្យ​ Download profile


  • ចុច​យក​ពាក្យ​ Allow


  • បន្ទាប់​មក​នឹង​លោត​ចូល​ផ្ទាំង​ Install Profile នៅ​ត្រង់​​នេះ​អ្នក​ត្រូវ​ចុច​លើ​ពាក្យ​ Install


  • បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​ Restart ទូរសព្ទ​


  • ពេល​​ទូរសព្ទ​បើក​ឡើង​វិញ​ ចូល​ទៅ​កាន់​ Settings


  • បន្ទាប់​មក​ចូល​ទៅ​កាន់​ Software Update និង​ចុច​លើ Download and Install ជា​ការ​ស្រេច

ត្រូវ​ដឹង​ថា​នេះ​ជា​ប្រភេទ​សាក​ល្បង​នៅ​ឡើយ​ទេ ហេតុ​នេះ​អាច​នឹង​មាន​បញ្ហា​ខ្លះ​នៅ​ពេល​ប្រើ​ប្រាស់។ ពេល​ដែល​ iOS 12 ប្រភេទ​ផ្លូវ​ការ​ចេញ​ជា​សាធារណៈ​អ្នក​ក៏​អាច​អាប់ដេត​​ពី​ប្រភេទ​​សាក​ល្បង​ ទៅ​កាន់​ផ្លូវការបាន​​ដោយ​យ៉ាង​ងាយ​ផង​ដែរ៕​​​​​​


ប្រភព៖ PhoneArena