ក្តៅគគុក! មីស៊ីល​ចំនួនពីរគ្រាប់​ ហោះមក​ពី​អ៊ីស្រាអែល រួចធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ស៊ីរី... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្តៅគគុក! មីស៊ីល​ចំនួនពីរគ្រាប់​ ហោះមក​ពី​អ៊ីស្រាអែល រួចធ្លាក់​នៅក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ​ស៊ីរី...

26/06/2018
(ដាម៉ាស់)៖ ស្ថានីយ​ទូរទស្សន៍រដ្ឋស៊ីរី​បានរាយការណ៍​ថា មីស៊ីលរបស់​អ៊ីស្រាអែលពីរគ្រាប់ បានធ្លាក់នៅក្បែរ​អាកាសយានដ្ឋាន អន្តរជាតិទីក្រុង​ដាម៉ាស់កាលពី​យប់អធ្រាតថ្ងៃចន្ទ ឈានចូលថ្ងៃអង្គារនេះ។ នេះបើតាមការ​ចេញផ្សាយដោយ ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមិថុនា ឆ្នាំ២០១៨។
ទូរទស្សន៍​រដ្ឋស៊ីរី មិនបានបញ្ជាក់​ព័ត៌មានលម្អិតពាក់ពាក់​នឹងជនរងគ្រោះ ឬការខូចខាត​នៅឡើយទេ។ ប៉ុន្តែ​បើតាមការអះអាងពីក្រុម​សកម្មជន សំឡេងផ្ទុះ​មួយបានកើតឡើង​តែប៉ុន្មាននាទី​ប៉ុណ្ណោះ នៅមុនពេល​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋអះអាងថា មីស៊ីលអ៊ីស្រាអែល​បានបង្កជា សំឡេងផ្ទុះ​មធ្យមមួយ។
ម្យ៉ាងវិញទៀត គោលដៅនៃ​ការវាយប្រហារនេះ ក៏នៅមិនទាន់ត្រូវគេឱ្យ​ដឹងនៅឡើយដែរ ដោយគ្រាន់​តែគេ​ដឹងថា អ៊ីស្រាអែលធ្លាប់បានដឹកនាំ​ការវាយប្រហារ​តាមផ្លូវអាកាស​ជាច្រើន​ដងរួចមក​ហើយ លើទីតាំង​យោធាជាច្រើន​នៅក្នុង​ប្រទេសស៊ីរី ក្នុងនោះរួមមាន​ទាំង​អាកាសយានដ្ឋាន​ទីក្រុង​ដាម៉ាស់ ដែលខ្លួន​សង្ស័យថា ជាមូលដ្ឋានយោធា​របស់កង​កម្លាំង​អ៊ីរ៉ង់៕