សង្ស័យកោសខ្យល់ហើយ ឆ្លៀតរួមរ័កថ្នាក់គាំងបេះដូងស្លាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សង្ស័យកោសខ្យល់ហើយ ឆ្លៀតរួមរ័កថ្នាក់គាំងបេះដូងស្លាប់!!!

26/06/2018
ភ្នំពេញ៖ បុរសម្នាក់វ័យ ៦៦ឆ្នាំអត់សូវស្រួលខ្លួន បានចូលទៅម៉ាស្សាសង្ស័យរួមរ័ក បានគាំងបេះដូងស្លាប់តែម្តង បង្កឱ្យភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋចោមរោមមើល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ៨០ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែងគ្មានលេខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ មុំ គង់ ភេទប្រុស អាយុ ៦៦ឆ្នាំ មានស្រុកកំណើតនៅភូមិទួលខ្សាច់ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ តាមប្រភពពត៌មានពីសាក្សីដែលគេឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបានចូលទៅម៉ាស្សា ប៉ុន្តែមិនដឹងថាគាត់មានជំងឺឡើង ឬមួយគាត់ឈឺអត់សូវស្រួលខ្លួនបានជាចូលទៅម៉ាស្សានៅហាងម៉ាស្សានៅផ្លូវ៨០ ស្រាប់តែដេកស្លាប់តែម្តង ដោយសង្ស័យជាគាំងបេះដូងស្លាប់ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់សមត្ថកិច្ចរួមនឹងប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ។

ប្រជាពលរដ្ឋបាននិយាយថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មិនមែនចូលទៅម៉ាស្សានោះទេ គឺចូលទៅរួមរ័កទើបស្លាប់បែបនេះ ។ ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។