ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

26/06/2018
(កណ្តាល)៖ នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឫសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្ត ព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទម្លាប់ជ្រើសរើសថ្ងៃខ្នើតសម្រាប់ធ្វើបុណ្យទាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានឧបត្ថម្ភថវិកាប្រមាណ ១លានដុល្លារសម្រាប់កសាងសមិទ្ធផលនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ រួមទាំងអគារសិក្សាផង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនាទាំងអស់នៅកម្ពុជា ត្រូវបានសម្តេចប្រឹងប្រែងធ្វើសុខដុមនីយកម្ម ដើម្បីឲ្យមានការរួមរស់ជាមួយគ្នាយ៉ាងសុខសាន្ត។

* សម្តេចតេជោ ហ៊ុន សែន បានស្ញប់ស្ញែង និងស្ងើចសរសើរ ចំពោះសម្តេចព្រះសង្ឃរាជ ប៊ូ គ្រី សម្តេចព្រះសង្ឃគណៈធម្មយុត្តិ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ទិញដីសាងសង់ជាវត្តព្រះឥន្ទសាមគ្គីធម៌។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី២០ មិនបាច់ព្រួយបារម្ភត្រៀមអង្ករ វេចបង្វេចរត់គេចខ្លួននោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា អ្នកនាំមកនូវសុខសន្តិភាព និងការពារសុខសន្តិភាព។
* សម្តេចតេជោ ហ៊ុន សែន បញ្ចប់សុន្ទរកថា នៅវេលាម៉ោង ៩៖០០នាទីព្រឹក៕