ស្គាល់អត្តសញ្ញាណអ្នកដែលស្លាប់នៅទឹកជ្រោះជ្រៀវហើយ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស្គាល់អត្តសញ្ញាណអ្នកដែលស្លាប់នៅទឹកជ្រោះជ្រៀវហើយ!!!

26/06/2018
កំពង់ស្ពី៖ ថ្ងៃអាទិត្យ ១២កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៥:៣០នាទីនៅស្ទឹងក្រាំងពន្លៃ ចំណុចដើមជ្រៃធំ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ មានមនុស្ស ២នាក់ បានលង់ទឹកស្លាប់ មាន ទី១-ឈ្មោះ មុំ សេង ភេទប្រុសអាយុ ៦០ ឆ្នាំនៅភូមិសាលាលេខ ៥ ឃុំសាលាខេខ ៥ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ស្ពឹ នឹងទី ២-ឈ្មោះ គឺម ផាន់ ភេទប្រុសអាយុ ៦១ ឆ្នាំ នៅភូមិថ្នល់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឹ ។

មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ មុំ សេង បាននាំកូនចៅនិងសាច់ញាតិ ទៅលេងតំបន់ទេសចរណ៍ទឹកជ្រោះទឹកធ្លាក់ជ្រាវ នៅភ្នំឱរ៉ាល់ បន្ទាប់ពីត្រឡប់មកពីជ្រាវវិញ ក៏ឆ្លៀតចូលលេងទឹកធ្លាក់ក្រោយចំការ ឈ្មោះគឹម ផាន់ ជាមួយបងប្អូនកូនចៅ និងសាច់ញាតិក៏ចូលលេងក្នុងទឹកស្ទឹងជាធម្មតា ។

លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានភ្លៀងធ្លាក់ជាខ្លាំង បន្ទាប់មកក៍មានទឺកជំនន់ហូរពីខាងលើយ៉ាងកំហុក បានបោកជនរងគ្រោះឈ្មោះ មុំ សេង ពេលឃើញដូចនេះ ឈ្មោះ គឺម ផាន់ក៏បានស្ទុះលោតទៅជួយ ក៏បានទឺកបោកបាត់ខ្លួនទាំងពីរនាក់តែម្ដង។ ពេលឃើញហេតុការដូចនោះ កំលាំងប៉ុស្តិ៍អមលាំង ដោយសហការជាមួយប្រជាការពារ ដែលការពារនៅទីនោះបានអន្តរាគមន៍ ចុះរាវរករហូតដល់ម៉ោង ១៧និង៣០នាទី ទើបរកឃើញសព នៅចំណុចក្រោមស្ពានភូមិទឹកចេញចំងាយ ២០០ម៉ែត ។

សមត្ថកិច្ចមូលដ្ឋាន ក្រោយពីជួយរកសពឃើញ ក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតរៀងៗខ្លួន ។
ហេតុការណ៍បែបនេះកើតឡើងច្រើនករណីមកហើយនៅទឹកជ្រោះជ្រៀវ ដោយសារតែទីនោះផ្ទាំងថ្មនៅមានស្លែច្រើន ងាយនឹងរអិលតាមខ្សែរទឹកហូរផងដែរ ។