នាយសង្កាត់ជនផលម្នាក់​ស្លាប់ និងមនុស្ស២នាក់របួសធ្ងន់ក្នុងករណីបង្ក្រាបបទល្មើសនេសាទខុសច្បាប់!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាយសង្កាត់ជនផលម្នាក់​ស្លាប់ និងមនុស្ស២នាក់របួសធ្ងន់ក្នុងករណីបង្ក្រាបបទល្មើសនេសាទខុសច្បាប់!!!

25/06/2018
ខេត្តព្រៃវែង៖​ ប្រជាសង្កាត់រដ្ឋបាលជលផលពាមជរ៍​ បានស្លាប់ដោយមុតនឹងស្លាបចក្រទូក​ និងកម្មករ​ ២នាក់រហរបួសធ្ងន់​ ខណ:ពេលចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរដូវបិទនេសាទ​ ប៉ុន្តែត្រូវបានក្រុមទូកប្រព្រឹត្តបទល្មើសបើកបំបុកទាំងកំរោល។
ករណីបង្ក្រាបទល្មើសនេសាទបណ្តាលឲ្យនាយសង្កាត់ជនផលម្នាក់ស្លាប់​ និងកម្មករ២នាក់ទៀតរងរបួសនេះ​ បានកើតឡើង​ នៅវេលាម៉ោង​ ៤ទាបភ្លឺថ្ងៃទី២៣​ ខែមិថុនា​ ឆ្នាំ២០១៨នេះ ត្រង់ចំណុច ក្បាល​កោះ ក្នុងភូមិខ្សាច់ ឃុំកោះសំពៅ ស្រុកពាមជ៍រ ខេត្តព្រៃ​វែង។
សមត្ថកិច្ចប្រាប់ថា​ ជនរងគ្រោះឈ្មោះ ពិន​ ចាន់ ភេទប្រុស​ អាយុ​ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលជលផលពាមជ៍រ សពត្រូវបានរុករកឃើញនៅ​រសៀលនេះ។ ប្រភពបន្តថា​ ចំពោះអ្នករងរបួសទី១-ឈ្មោះ ទ្រី សុគិត ភេទប្រុស អាយុ ២៩ឆ្នាំ​ អ្នកបើក​ទូក​ និងទី២-ឈ្មោះ ខាន់ ទ្រី ភេទប្រុស អាយុ ៥៨ឆ្នាំ អ្នកទាំង២នាក់រងរបួសធ្ងន់។មុនពលកើតហេតុនាយសង្កាត់ជនផលខាងលើ​ និងកម្មករបានចុះបង្ក្រាបបទល្មើសនេសាទដោយខុសច្បាប់​ស្ថិតក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងពេលនោះស្រាប់តែមានជិៈទូកស្មាច់​ ១គ្រឿងបើកបំបុកទូករបស់មន្ត្រីជលផលបណ្តាលឲ្យក្រឡាប់ចំស្លាប់ចក្រទូកត្រង់ក្បាលស្លាប់​ និងរបួសតែម្តង។

ឧត្ដមសេនីយ៍ទោ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង​ និយាយថា ករណីជារឿងគ្រោះថ្នាក់​ចរាចរណ៍ផ្លូវទឹកដោយទូកបង្កធំជាងទូករបស់មន្ត្រីជលផល។
បប្ចុប្បន្ន​ ករណីខាងលើនេះ​ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកទូកបង្កគ្រោះថ្នាក់ដើម្បីចាត់ការតាមផ្លូវច្បាប់៕