ហេតុការណ៍ហិង្សានេះបានកើតឡើងនៅលើផ្ហូវថ្នល់ក្នុងភូមិសូរឃុំអង្គរ សរស្រុកមេសាងខេត្តព្រៃវែង កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៨។
២ឈ្មោៈសេក ប៊ុនថាភេទប្រុសអាយុ៣១ឆ្នាំ។ ទាំង២នាក់រស់នៅភូមិត្រពាំងពោនឃុំចិន្រ្តីស្រុករមាសហែកខេត្តស្វាយរៀង។
ឯជនរងគ្រោះឈ្មោៈមុី សាវុនប្រុសអាយុ៤៣ឆ្នាំនៅភូមិសូរ ឃុំអង្គរ សរស្រុកមេសាង របួសត្រូវចំស្មាខាងស្តាំ៣កន្លែងនិងខ្នងពីក្រោយជាច្រើនកន្លែងបណ្តាលអោយរងរបួសធ្ងន់ធ្ងរបានបញ្ជូនទៅពេទ្យខេត្តស្វាយរៀងសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានបើកភ្លើងហ្វា គោយន្តភ្ជួរដី ពេលនោះជនសង្ស័យទាំង២នាក់ក៏ជិៈ ម៉ូតូមកទល់មុខគ្នាចាំងភ្នែក ទើបមានការប្រកែកទាស់ទែងគ្នា។ ទើបជនសង្ស័យ ធ្វើសកម្មភាពចាក់និងឧបករណ៍ដែកមុតស្រួចទៅលើជនរងគ្រោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍រដ្ឋបាលអង្គរ សរដើម្បីបំពេញនិតិវិធី។